​ឧបករណ៍​ថ្មី​អាច​ឲ្យ​គ្រូពេទ្យ​ឆ្លុះ​ឃើញ​ស​សៃវ៉ែន​បាន​

​ឧបករណ៍​ថ្មី​អាច​ឲ្យ​គ្រូពេទ្យ​ឆ្លុះ​ឃើញ​ស​សៃវ៉ែន​បាន​

​សម្រាប់​អ្នកជំងឺ​ដែល​ខ្លាច​ការចាក់​ម្ជុល និង​មិន​ចង់​មាន​ការឈឺចាប់​ដោយសារ​ការចាក់​ខុស របស់​គ្រូពេទ្យ ពេលនេះ​អាច​ធូរស្រាល​អារម្មណ៍​បាន​ហើយ ជាមួយនឹង​ឧបករណ៍​ថ្មី​មួយ​នេះ ។ ប្រាកដ​ណាស់​ពេលខ្លះ ទោះ​ជា​គ្រូពេទ្យ​មាន​ជំនាញ​យ៉ាងណា​ក៏​អាច​ភ្លាត់ស្នៀត ចាក់​ខុស​ស​សៃ​បាន​ដែរ ដូច្នេះ​ឧបករណ៍​ឆ្លុះ​ស​សៃ​មួយនេះ គឺ​អាច​ជួយ​ផ្តល់​នូវ​តម្រុ​យបាន​យ៉ាង​ត្រឹមត្រូវ​។ វា​គឺជា​ប្រភេទ​ម៉ាស៊ីន​ម្យ៉ាង ដែល​អាច​បញ្ចេញ​ពន្លឺ ធ្វើឲ្យ​យើង​មើលឃើញធ្លុះ​នូវស​សៃឈាម​ដែល​មាន​នៅ​ក្រោម​ស្បែក ហើយ​វា​នឹង​មិន​បង្ក​ផលប៉ះពាល់​អ្វី​ឡើយ​។​

​ឧបករណ៍​វេជ្ជសាស្ត្រ​ដ៏​ទំនើប​នេះ ត្រូវបាន​បង្កើតឡើង​ដោយ Memphis ក្រុមហ៊ុន Christie Medical Holdings ដែល​វា​អាច​រកឃើញ​យ៉ាង​ច្បាស់​នូវ​ស​សៃវ៉ែន ហើយ​ឆ្លុះ​ឲ្យ​យើង​ឃើញ​វា​បាន​នៅ​លើ​ដៃ​មនុស្ស​ដោយ​ផ្ទាល់​តែម្តង​។ ពន្លឺ​ដ៏​ពិសេស​នេះ គឺ​អាច​ស្រូប​យក​នូវ​អេ​ម៉ូក្លូ​ប៊ីន ដែល​មាន​នៅក្នុង​ឈាម និង​បញ្ចាំង​រូបភាព​របស់​ស​សៃឈាម​នៅលើ​ស្បែក​ត្រលប់មកវិ​ញ​។ លក្ខណៈពិសេស​របស់​វា គឺ​វា​អាច​រកឃើញ​ស​សៃឈា​មបាន​ដល់​ទៅជម្រៅ ជាង​១​សង់ទីម៉ែត្រ ហើយ​រូប​ភាពច្បាស់​នៃ​ស​សៃនេះ អាច​ជួយ​ឲ្យ​គ្រូពេទ្យ​ចាក់​ម្ជុល​ចូលទៅក្នុង​ទីតាំង​មួយ បាន​យ៉ាង​ត្រឹមត្រូវ​៕

​ប្រែ​សម្រួល​ដោយ​៖  ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។