​ចំណុច​គួរ​យល់​ដឹង​អំពី​កូ​ឡេ​ស្តេ​រ៉ូ​ល​

​ចំណុច​គួរ​យល់​ដឹង​អំពី​កូ​ឡេ​ស្តេ​រ៉ូ​ល​

​កូ​ឡេ​ស្តេ​រ៉ូល គឺជា​ប្រភេទ​ខ្លាញ់​ម្យ៉ាង ដែល​ត្រូវបាន​ផលិត​នៅ​ក្នុង​ពោះវៀន ឬ ថ្លើម​។ វា​ត្រូវ​បាន ដឹកនាំ តាមរយៈ ប្លា​ស្មា​នៅក្នុង​ឈាម នៃ​គ្រប់​ពពួក​ថនិកសត្វ​។ ទោះ​ជាកូ​ឡេ​ស្តេ​រ៉ូល ត្រូវបាន​ចាត់ទុក ថា​មាន​អត្ថប្រយោជន៍​ចំពោះ រាងកាយ ក៏​កម្រិត​ដ៏​ខ្ពស់​របស់​វា អាច​ធ្វើឲ្យ យើង​មាន​ជំងឺ​ជា​ច្រើន ទាក់ទង ទៅ​នឹង​សុខភាព​បេះដូង​។ ការកាត់បន្ថយ កម្រិត​កូ​ឡេ​ស្តេ​រ៉ូល គឺ​មិនមែន​ជា​ការពិបាក ដែល​អ្នក​មិន អាចធ្វើ​បាន​នោះ​ទេ​។ ជាមួយនឹង ការ​តាំងចិត្ត និង ទម្លាប់​នៃ​ការ​បរិភោគ​អាហារ ឲ្យបាន​ឆ្លាត​វៃ និង ការធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន ទៀងទាត់  នោះ​កូ​ឡេ​ស្តេ​រ៉ូ​ល លែង​ក្លាយជា បញ្ហា​របស់​មនុស្ស រាល់គ្នា​ទៀតហើយ ។

​សម្រាប់​បុគ្គល ដែល​ធ្លាប់​បាន​ទទួល​ការព្យាបាល ខាង​ផ្នែក វេជ្ជសាស្ត្រ នៃ​បញ្ហា​នៃ​ការកើនឡើង​នូវ កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ក៏​អាច​រក្សាបាន នូវ​ទម្លាប់​នៃ​ការ​រស់ នៅ​ប្រចាំថ្ងៃ ប្រកប​ដោយ​ផល​ល្អ​ចំពោះ​សុខភាព ជាមួយនឹង ប្រភេទ អាហារ ដែល​អាច ជួយ​បន្ទាប​កម្រិត​វា​បាន និង រស់​នៅក្នុង​ជីវិត​ដ៏​សកម្ម​មួយ ។ ក្នុង​ការចាប់ផ្តើម អ្នក​គួរ ធ្វើ​ការកាត់បន្ថយ នូវ​ការបរិភោគ​អាហារ ដែល​មាន​ជាតិ​ខ្លាញ់ ក្នុង​បរិមាណ​ខ្ពស់ ។ ប្រភេទ​អាហារ ដូចជា គ្រាប់​ធញ្ញជាតិ​, ផ្លែឈើ និង បន្លែ​ពណ៌​បៃតង គឺ​អាច​កាត់បន្ថយ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​លបាន​យ៉ាង​ងាយស្រួល ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។