គួរ​ញ៉ាំអាហារ​សមុទ្រ​ប្រសិនបើ​អ្នក​មិន​សប្បាយចិត្ត ឬ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​

គួរ​ញ៉ាំអាហារ​សមុទ្រ​ប្រសិនបើ​អ្នក​មិន​សប្បាយចិត្ត ឬ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​មាន​មនុស្ស​ជាច្រើន តែង​យល់ឃើញថា អាហារ​សមុទ្រ​គឺមាន​ផ្ទុក​នូវ ជាតិ​កាឡូរី និង ខ្លាញ់​ច្រើន​។ ប៉ុន្តែ វា​មិនមែន​ជា​ការពិត​នោះទេ​។ ជា​ការពិត ការ​បរិភោគ​អាហារ​សមុទ្រ គឺ​ល្អ​ចំពោះ រាងកាយ​អ្នក ដោយសារ​តែ​វា សម្បូរ​ទៅដោយ សារជាតិ​វីតាមីន និង ជាតិ​រ៉ែ​ពី​ធម្មជាតិ​។ អ្វី​ដែល​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់​នោះ​គឺ វា​អាច​ធ្វើឲ្យ​យើង​បានធូរ​ស្រាលអារម្មណ៍ ជាពិសេស​គឺ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

​មាន​មនុស្ស​ជាច្រើន បាន​រងគ្រោះ​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត ដោយសារតែ​ការ​មាន​ស្ត្រេ​ស​ជា​រុំាំរ៉ៃ​។ ការបរិភោគ អាហារ​សមុទ្រ អាច​ជួយ​កាត់បន្ថយ នូវ​សញ្ញា នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត បាន​ជាច្រើន​។ ដោយសារតែ ពួកវា បាន​បង្កើន​ដល់ កម្រិត DHA នៃ​រាងកាយ  ហើយ​វា​ជួយ​កាត់បន្ថយ​នួវ កម្រិត​នៃ​ការធ្លាក់​ទឹក​ចិត្តបាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ទទួលទាន​វា​ជាប្រចាំ នឹង​ជួយ​ការពារ​អ្នក បាន​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​រុំាំរ៉ៃ​បាន​ទៀត​ផង​។ សូម​សាកល្បង​ញាំ​វា ជួបជុំ​ជាមួយនឹង​ក្រុមគ្រួសារ ឬ​មិត្តភក្តិ ក្រៅ​ពី​ទទួលបាន​នូវរស​ជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នេះ អ្នក​ក៏​មាន​ឱកាស​បាន​ជួបជុំ​មនុស្ស​ជាទី​ស្រលាញ់​ផងដែរ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។