បុរស​ម្នាក់​ដើរទេស​ចរ​កាត់​ជាង​៣០​ប្រទេស ដោយ​ហូប​តែ​ភី​ហ្សា​

​លោក Phil Duncan គឺជា​អ្នកទេសចរ​ម្នាក់​ដែល​ខុសពី​គេ​។ លោក​បានធ្វើ​ដំណើរ​ឆ្លង​កាត់​ជាង​៣០​ប្រទេស និង​៥​ទ្វីប ដោយ​បរិភោគ​តែ​ភី​ហ្សា​ប៉ុណ្ណោះ ដែលជា​អាហារ​ប្រចាំថ្ងៃ​។ បុរស​អង់គ្លេស​អាយុ​២៨​ឆ្នាំ រូបនេះ តែងតែ​បង្ហោះ​សកម្មភាព​ដំណើរ​កំសាន្ត​របស់ខ្លួន ជាមួយនឹង​អាហារ​ប្រចាំថ្ងៃ​ភី​ហ្សា នៅលើ Instagram [phil.duncan] ។​

​ក្នុង​ដំណើរ​ទេសចរណ៍​ជាង​៣០​ប្រទេស​នៅ​ទ្វីប​ចំនួន​៥​នៅលើ​ពិភពលោក យុវជន Phil Duncan មាន​គោលដៅ​សំខាន់បំផុត គឺ​ការ​ភ្លក់​រសជាតិ​ភី​ហ្សា​គ្រប់​ប្រភេទ​។ បច្ចុប្បន្ន យុវជន​ជនជាតិ​អង់គ្លេស​រូបនេះ មាន​វ័យ​២៨​ឆ្នាំ ប៉ុន្តែ​គេ​បាន​ជាប់ចិត្ត​ជាមួយនឹង​ភី​ហ្សា​តាំងពី​អាយុ​៥​ឆ្នាំ​មកម្ល៉េះ ពោលគឺ​នៅពេល​ធ្វើដំណើរ​ទេសចរ​ណ៍​ទៅកាន់ Disneyland Paris​។​
បុរស​ម្នាក់​ដើរទេស​ចរ​កាត់​ជាង​៣០​ប្រទេស ដោយ​ហូប​តែ​ភី​ហ្សា​

​លោក Phil Duncan បាន​លើកឡើងថា​៖ «​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ធំៗ​ជាច្រើន​។ ខ្ញុំ​បាន​ជួប​ការពិបាក​នៅពេល​ស្ថិតនៅក្នុង​ប្រទេស​ដែន​កោះ ឬ​តំបន់​ដែល​ឆ្ងាយ​ពី​ទីប្រជុំជន  ប៉ុន្តែ​ខ្ញុំ​នៅតែ​ព្យាយាម​រក​ភោជនីយដ្ឋាន​ឲ្យ​ទាល់តែ​បាន​»​។​

​បុរស​រូបនេះ បានបញ្ជាក់​ឲ្យ​ដឹងថា រឿង​ដែល​គេ​ខកចិត្ត​បំផុត​នោះ គឺ​ក្នុង​ដំណើរ​ទេសចរណ៍​ទៅកាន់​ប្រទេស​អា​ហ្ស​ង់​ទីន​។ «​ខ្ញុំ​បាន​ចូល​ហាង​មួយ​នៅ​អា​ហ្ស​ង់​ទីន អ្នកធ្វើ​ភី​ហ្សា ហាក់ជា​មិនមាន​ជំនាញ​សោះ​»​។
បុរស​ម្នាក់​ដើរទេស​ចរ​កាត់​ជាង​៣០​ប្រទេស ដោយ​ហូប​តែ​ភី​ហ្សា​

​ក្តី​សុបិន​របស់ Phil Duncan គឺ​បើកហាង​ភី​ហ្សា​មួយ​ដោយ​ខ្លួនឯង​នាពេល​អនាគត​។ «​ខ្ញុំ​ចង់​រៀន​ធ្វើ​ភី​ហ្សា​ដោយ​ខ្លួនឯង​ដើម្បី​ត្រៀម​បើកហាង​មួយ ពោលគឺ​ខ្ញុំ​មិន​ចង់​ក្លាយជា​អ្នក​ដែល​ជំនាញ​តែ​បរិភោគ​នោះឡើយ​»៕
បុរស​ម្នាក់​ដើរទេស​ចរ​កាត់​ជាង​៣០​ប្រទេស ដោយ​ហូប​តែ​ភី​ហ្សា​

បុរស​ម្នាក់​ដើរទេស​ចរ​កាត់​ជាង​៣០​ប្រទេស ដោយ​ហូប​តែ​ភី​ហ្សា​
បុរស​ម្នាក់​ដើរទេស​ចរ​កាត់​ជាង​៣០​ប្រទេស ដោយ​ហូប​តែ​ភី​ហ្សា​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​