ពិតជា​រំភើបចិត្ត​៖ បណ្តាំ​អ្នក​ម្តាយ ទាំង ១០ មិន​ហ៊ាន​ប្រាប់​កូន​ដោយផ្ទាល់​មាត់​

Doliprane TVC

​អ្នក​ម្តាយ​ ជា​នារី​ម្នាក់​គត់​ដែល​ស៊ូទ្រាំ​ហែល​ឆ្លង​រាល់​ភាពលំបាកជូរចត់ មិន​ថា​ក្តៅ​រងា ខំប្រឹង​ធ្វើការ​ទាំង​ឈឺទាំង​ជា មិនដែល​ថ្ងួចថ្ងូរ​ថា​នឿយហត់ ឬ អស់កម្លាំង​បន្តិច​ណា​ឡើយ ហើយក៏​មិនដែល​ទាំង​ហ៊ាន​ហូប​ឆ្ងាញ់ សុខចិត្ត​ខាំ​ថ្ម លេប​ក្រួស បេះ​ពី​មាត់ពង្រាត់​ពី​-​ក ឱ្យ​កូន ទាំងនេះ​ក៏​ព្រោះតែ​ដើម្បី​កូនៗ​ជាទី​ស្រឡាញ់ ។ ប៉ុន្តែ​មានកូន​មួយចំនួន​មិនបាន​ដឹង​ពី​ទុក្ខលំបាក​វេទនា​របស់​អ្នក​ម្តាយ​ថា​យ៉ាងណា​នោះទេ ។

ពិតជា​រំភើបចិត្ត​៖ បណ្តាំ​អ្នក​ម្តាយ ទាំង ១០ មិន​ហ៊ាន​ប្រាប់​កូន​ដោយផ្ទាល់​មាត់​

១-​ម៉ែ​សែន​ឈឺ​ណាស់​កូន​
៩ ខែ ១០ ថ្ងៃ ម៉ែ​ឈឺ ម៉ែ​ចាញ់ ម៉ែ​ព្រួយ​នៅ​មិន​សុខ ម៉ែ​មិន​ស្រួលខ្លួន ម៉ែ​រង​ទុក្ខ នេះហើយ​ឈឺ​ព្រោះ​ពរ​ពោះ​កូន ។ ពេល​សម្រាលកូន ម៉ែ​ត្រូវ​ឈឺ​សាជាថ្មី ឈឺ​រហូត​ពេលខ្លះ​សឹង​ទ្រាំ​មិនបាន ប៉ុន្តែ​ដោយ​ចង់ឃើញ​វត្ត​មានកូន ម៉ែ​ត្រូវតែ​ខំតស៊ូ​ប្រឹង​ហែល​ឆ្លង​ភាពឈឺចាប់​នេះ​ក៏​មិន​រាថយ​ដែរ ។ ដល់ពេល​កូន​ខ្ញាំ ពេល​កូន​ខាំ ពេល​កូនបៅ ម្តាយ​ឈឺ​ណាស់ តែ​ម្តាយ​មិនដែល​ខឹង​កូន​សោះ​ឡើយណា ផ្ទុយ​មកវិញ​ម្តាយ​មានតែ​ក្តីសប្បាយ​រីករាយ ព្រោះ​ឃើញ​កូន​មាន​កាយវិការ​រស់​រវើក មាន​កម្លាំង​ពលំ​មាំមួន ។ ម៉ែ​រឹតតែ​ឈឺ​ថែមទៀត​នៅពេល​កូន​ឈឺ​មិន​ស្រួលខ្លួន សម្រាប់​ចិត្ត​ម៉ែ​មិន​ចង់ឱ្យ​កូន​ឈឺ​ឡើយ ហើយ​បើទោះជា​រាងកាយ​ម៉ែ​ឈឺ ក៏​ម៉ែ​មិនឱ្យ​ឈឺ​ដល់​កូន​ដែរ ។ ម៉ែ​ណា​ក៏​ដូច​ម៉ែ​ណា​ដែរ ទោះ​ឈឺ​យ៉ាងណា​ក៏​ម៉ែ​គ្រប់រូប​មិនដែល​ហា​ស្តី ព្រោះ​ខ្លាច​កូន​មិន​សប្បាយចិត្ត ។​

២-​ម៉ែ​ទឹកភ្នែក​ព្រោះ​កូន​
​ពេល​ម្តាយ​ដឹងខ្លួន​ថា​មានកូន​ក្នុង​ផ្ទៃ ទឹកភ្នែក​ម៉ែ​ក៏​ធ្លាក់​ហូរ​ជ្រែ​កលើ​ផែនថ្ពាល់​ទាំង​សង ម៉ែ​លួច​យំ ព្រោះ​ម៉ែ​សប្បាយ​ចិត្តនឹង​វត្តមាន​កូន​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន ។ ដល់ពេល​កូន​សម្រាល និង បានឮ​សំឡេង​កូន​យំ​ស្រែក ទឹកភ្នែក​ម្តាយ​ក៏​ចាប់​ហូរ​ម្តងទៀត ព្រោះតែ​ម៉ែ​បានឃើញ​កូន​កើតមក​មាន​សព្វគ្រប់ មាន​សុខ​ភាពល្អ ។ ភាពឈឺចាប់ រីករាយ អាណិត ស្រឡាញ់ សុទ្ធតែ​ធ្វើឱ្យ​ម៉ែ​ស្រក់​ទឹកភ្នែក​ទប់​សឹង​មិន​ជាប់ ។ ពេល​កូន​យំ ម្តាយ​នៅ​មិន​សុខ​ក៏​យំ​តាម ព្រោះ​មិនដឹងថា​កូន​ឈឺ​ឬ​យ៉ាងណាទេ​… កូន​ដឹង​ទេ​! ទឹកភ្នែក​ម៉ែ​ងាយ​ស្រក់​មិនមែន​ម៉ែ​ខឹង ឬ ធុញ​កូន​ឡើយ តែ​ព្រោះ​ម៉ែ​ស្រឡាញ់​កូន​នេះហើយ ។​

ពិតជា​រំភើបចិត្ត​៖ បណ្តាំ​អ្នក​ម្តាយ ទាំង ១០ មិន​ហ៊ាន​ប្រាប់​កូន​ដោយផ្ទាល់​មាត់​

៣ ម៉ែ​ឈឺចាប់ អាណិត ខ្លោចចិត្ត ពេលឮ​កូន​យំ​
​ម៉ែ​គ្រប់រូប គ្មាន​ម្តាយ​ណា​ម្នាក់​ចង់ឃើញ​កូន​យំ​ឡើយ ពេល​កូន​យំ​កាន់តែខ្លាំង ទ្រូង​ម្តាយ​ឈឺចាប់​ពើត​ផ្សា​ក៏​កាន់តែខ្លាំង​ដែរ ។ ឱ​!..​កូន​មាសម្តាយ គ្មានអ្វី​ឈឺចាប់​សម្រាប់​អ្នក​ម្តាយ ជាង​ពេលដែល​បានឃើញ​កូន​យំ​ទេ​… កូន​ដឹង​ទេ​! បេះដូង ថ្លើម សួត ប្រមាត់ របស់​ម្តាយ​ស្ទើរ​ធ្លុះធ្លាយ​អស់ហើយ ពេល​ឃើញ​កូន​រត់​មករក​ម្តាយ​ទាំង​ទឹកភ្នែក​ហូរ​រហាម ទោះជា​យ៉ាងនេះ​ក៏​ម្តាយ​នៅតែ​ព្យាយាម​រក​វិធី និង ធ្វើ​កាយវិការ​បែប​កំប្លែងៗ ដើម្បី​លួង​កូន​ឱ្យ​បាត់​យំ ។​

៤-​ម៉ែ​មិនអាច​គេង​មុន​កូន​ទេ ព្រោះ​ម៉ែ​នៅចាំ​មើល​កូន​
​ម៉ែ​គេង​មិន​លក់​ទេ ព្រោះ​ម៉ែ​ជក់ចិត្ត​នឹង​មើល​កូន​ពេល​កំពុង​គេង ម៉ែ​បាន​ធ្លាក់​ក្នុង​អន្លង់​មន្ត​ស្នេហ៍​កូន ម៉ែ​លង់​នឹង​ភាពស្រស់ស្អាត និង មុខគួរ​ក្នាញ់​របស់​កូន ។ ពេល​កូន​គេង​មិន​លក់ ម៉ែ​ច្រៀង​បំពេរ​លួងលោម​ឱ្យ​កូន​គេង ដល់ពេល​កូន​គេង​លក់ ម៉ែ​ក៏​នៅ​មិន​សុខ គឺ​ម៉ែ​នៅចាំ​មើលថែ​កូន​ទៀត ខ្លាច​មាន​សត្វល្អិត​មក​យាយី​ខាំ​កូន ខ្លាច​កូន​ភ្ញាក់​យំទារ​រក​ម្តាយ នៅចាំ​មើលថា​កូន​គេង​លក់​ស្រួល​ឬ​យ៉ាងណា បើ​កូន​គេង​លក់​ស្រួល​ទើប​ម៉ែ​សប្បាយ និង បាន​ស្ងប់ចិត្ត ។​

ពិតជា​រំភើបចិត្ត​៖ បណ្តាំ​អ្នក​ម្តាយ ទាំង ១០ មិន​ហ៊ាន​ប្រាប់​កូន​ដោយផ្ទាល់​មាត់​

៥-​ម៉ែ​ខ្លាច ម៉ែ​បារម្ភ​ណាស់​
​ចាប់តាំងពី​កូន​មក​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​ម្តាយ រហូត​ដល់ពេល​សម្រាល ម៉ែ​មិនដែល​ត្អូញ​ថា​ពិបាក​ម្តងណា​ឡើយ ម៉ែ​តែងតែ​ធ្វើ​គ្រប់សព្វ​បែបយ៉ាង​ដើម្បី​ការពារ និង មើល​ថែកូន​ជានិច្ច ព្រោះតែ​ម៉ែ​ព្រួយ​ខ្លាច​បាត់បង់​កូន ។ កូន​ដឹង​ទេ ម៉ែ​នៅពេល​នោះបាន​ផ្លាស់ប្តូរ​អស់​ចរិត​ដែល​ធ្លាប់តែ​ស្លូតបូត ចិត្តល្អ មកជា​មនុស្ស​ចិត្ត​ចង្អៀតចង្អល់ ហួងហែង​ចំពោះ​អ្នកផង ពោលគឺ​ម៉ែ​មិន​ចង់​ឱ្យគេ​ពកូន លេង​ជាមួយ​កូន ព្រោះ​ខ្លាច​គេ​មិន​ប្រយ័ត្ន​ធ្លាក់​កូន​ពី​ដៃ ។ រាល់ពេល​កូន​មិន​នៅផ្ទះ​ចេញទៅ​ខាងក្រៅ អារម្មណ៍​ម៉ែ​នៅ​មិន​សុខ​ឡើយ ព្រោះ​ខ្លាច​កូន​មាន​គ្រោះថ្នាក់ ម៉ែ​តែងតែ​ចាំមើល​ផ្លូវ និង បើកទ្វារ​ឱ្យ​កូន មិន​ថា​យប់​មូស​ខាំ ឬ ថ្ងៃ​ក្តៅ​បែកញើស​ទេ ។ ទង្វើ​ម៉ែ​ធ្វើ​នេះ​មិនបាន​កៀបសង្កត់​កូន ឬ តឹងតែង​ដាក់​កូន​ឡើយ តែ​ម៉ែ​បារម្ភ ព្រោះ​ខ្លាច​បាត់បង់​រូប​កូន​ចេញពី​ទ្រូង​ម្តាយ ។​

៦-​ម៉ែ​ចង់​ធ្វើជា​មេ​ចុងភៅ​ចម្អិន​ម្ហូបអាហារ​ឱ្យ​លុះ​ថ្ងៃ​ចុងក្រោយ​របស់​ម្តាយ​
​ម៉ែ​សប្បាយចិត្ត​នៅពេល​ឃើញ​កូន​ធំធាត់ មាន​សាច់ឈាម មាន​សុខ​ភាពល្អ ។ ពេល​ដឹងថា​កូន​ឃ្លាន​អាហារ​ដោយ​ភាព​ហេវ​ហត់ ម៉ែ​ក៏​រួសរាន់​ញាប់ដៃ​ញាប់ជើង​ធ្វើ​ម្ហូបអាហារ​ឱ្យ​កូន ។ ម៉ែ​មាន​សេចក្តីសុខ​បំផុត ពេល​ឃើញ​កូន​ទទួលទាន​អាហារ​ដែល​ម៉ែ​ចម្អិន​ផ្ទាល់ដៃ​ទាំង​ភាព​រីករាយ ហើយ​ប្រាប់​ម៉ែ​ថា​ឆ្ងាញ់​ណាស់ ។ ទោះ​វ័យ​ម៉ែ​កាន់តែ​ចាស់ ធ្លាក់​ទឹកដៃ ធ្វើ​ម្ហូប​លែង​សូវ​ឆ្ងាញ់​ដូច​មុន សង្ឃឹមថា​កូន​នៅតែ​អាច​ទទួលទាន​បាន​ទៀត កុំ​ថា​អី​ថា​វ៉ាន់​ណា​កូន​ណា​!!!

៧-​ម៉ែ​មិនល្អ​គ្រប់​ដប់​សម្រាប់​កូន​
​ម៉ែ​តែងតែ​ចង់​ក្លាយជា​ម្តាយ​ម្នាក់​ដែលមាន​ទាំង​ព្រម ដែល​ល្អឥតខ្ចោះ​សម្រាប់​កូន តែ​ម៉ែ​មិនអាច​ធ្វើបាន ព្រោះ​ម៉ែ​មិនចេះ​មិន​ឆ្លាត​ទេ ។ ឱ​កូន​មាសម្តាយ​! ពេលខ្លះ​ម៉ែ​ខឹង ម៉ែ​ស្អប់ ម៉ែ​ស្តីបន្ទោស​ខ្លួនឯង ដោយសារ​មិនអាច​ធ្វើបាន​តាម​សំណូមពរ និង ការចង់បាន​របស់​កូន ម៉ែ​សូមទោស​! ។ បើ​អាច ម៉ែ​សន្យាថា​នឹង​ខំប្រឹងប្រែង​រៀន​បន្ថែម ដើម្បីឱ្យ​ម៉ែ​ក្លាយជា​ម៉ែ​ដ៏​ល្អ​ម្នាក់​សម្រាប់​កូន ។​

ពិតជា​រំភើបចិត្ត​៖ បណ្តាំ​អ្នក​ម្តាយ ទាំង ១០ មិន​ហ៊ាន​ប្រាប់​កូន​ដោយផ្ទាល់​មាត់​

៨ ម៉ែ​ចាត់ទុក​កូន​គឺជា​មនុស្ស​ទីមួយ​ក្នុង​ចិត្ត​
​រាល់ពេល​ម៉ែ​បញ្ចប់​ការងារ​អ្វីមួយ ទោះបី​ម៉ែ​ហត់ ម៉ែ​នឿយ ម៉ែ​អស់កម្លាំង ម៉ែ​ងងុយ យ៉ាងណាក្តី ក៏​ម៉ែ​ត្រូវ​មើលថែ​កូន​មុនគេ ។ ម៉ែ​ត្រូវ​ចម្អិន​អាហារ​ឱ្យ​កូន ព្រោះ​ខ្លាច​កូន​ឃ្លាន ហើយ​ពេល​កូន​ពិបាកចិត្ត ម៉ែ​ជា​អ្នក​ប្រឹក្សា និង ជា​អ្នក​លួងលោម​កូន និយាយ​លេង​ជាមួយ​កូន ឱ្យ​កូន​បានទទួល​ភាពកក់ក្តៅ ។ ម៉ែ​មិនអាច​មិន​គិត ឬ មើលរំលង​កូន​ជាទី​ស្រឡាញ់​ស្មើ​ជីវិត​របស់​ម្តាយ​បានឡើយ ព្រោះ​កូន​ជា​មនុស្ស​ទីមួយ និង សំខាន់​ជាងគេ​សម្រាប់​ម៉ែ ។​

៩-​ម៉ែ​ជេរ ព្រោះ​ចង់ឱ្យ​កូន​បានល្អ​
​កូន​ត្រូវ​ដឹង ពេល​ម៉ែ​ជេរ មិនមែន​ម៉ែ​ស្អប់​កូន​ទេ ព្រោះ​ម៉ែ​ចង់ឱ្យ​កូន​បានល្អ ចង់ឱ្យ​កូន​ភ្ញាក់រឭក ។ ពេលខ្លះ​កូន​មិនបាន​ដឹង​ទេ ម៉ែ​ជេរ​ស្តីថា​ឱ្យ​កូន​មួយ​មាត់ ក្នុង​ចិត្ត​ម៉ែ​ឈឺ​ចុកចាប់ និង មាន​វិប្បដិសារី​ពេញ​មួយជីវិត ដូច្នេះ​កូន​កុំ​ខឹង​ម្តាយ​អី ពេល​ម្តាយ​ជេរ​កូន ។​

១០-​ម៉ែ​អាចធ្វើ​អ្វីៗ​គ្រប់យ៉ាង​បាន​ដើម្បី​កូន​
​ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណា ពេលវេលា​ណា យប់ ឬ ថ្ងៃ ក៏​ម៉ែ​មិន​រាថយ​ដែរ គឺ​ម៉ែ​អាច​ធ្វើបាន​សម្រាប់​កូន​ជានិច្ច ។ គេ​តែង​និយាយថា គ្មាន​ការងារ​អ្វី​ពិបាក​ជាង​ធ្វើ​ម្តាយ​គេ​ឡើយ តែ​ទោះបីជា​ការងារ​នេះ​វា​ពិបាក​ប៉ុនណា នឿយហត់​យ៉ាងណា និង ត្រូវ​រង​នូវ​ការឈឺចាប់​យ៉ាងណា ហើយ​ត្រូវ​ញាំញី​ដោយ​ទុក្ខវេទនា​យ៉ាងណា ក៏​ម៉ែ​នៅតែ​អាច​ធ្វើបាន​ដើម្បី​កូន គឺ​មិន​រួញរា​ឡើយ ព្រោះ​ម៉ែ​សប្បាយចិត្ត​ពេល​មានកូន​នៅក្បែរ ។

ពិតជា​រំភើបចិត្ត​៖ បណ្តាំ​អ្នក​ម្តាយ ទាំង ១០ មិន​ហ៊ាន​ប្រាប់​កូន​ដោយផ្ទាល់​មាត់​

​កូនៗ​ត្រូវ​ចាំ កូន​គឺជា​ជីវិត​របស់​ម៉ែ​…​ម៉ែ​ស្រឡាញ់​កូន​! កូន​មាសម្តាយ​…!
​ចុះ​កូនៗ ក្រោយពី​បានដឹង​ពាក្យពេចន៍​ដែល​ម៉ែ​លាក់ទុក​ក្នុង​ចិត្ត​នេះហើយ តើ​មាន​អ្វី​ចង់​និយាយ​ទៅកាន់​ម៉ែ​វិញ​ដែរឬទេ​? សាកល​