ថ្នាក់ដឹកនាំបក្សយុវជនកម្ពុជា សុទ្ធតែអតីតសកម្មជនបក្សសង្គ្រោះជាតិ

ភ្នំពេញ៖ ភាគច្រើននៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណកប្សយុវជនកម្ពុជា គឺជាអតីតសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។​ដោយ​សារ​តែអតីតសកម្មជនបក្សសង្គ្រោះជាតិ​ទាំងនោះ បានបាត់បង់ជំនឿចិត្តលើថ្នាក់ដឹកនាំ ពួកគេ ក៏បានសម្រេចចិត្ត ឈានជើងចាកចេញពីជម្រកចាស់ ទៅរកជម្រកថ្មី។  នេះបើតាមការអះអាង របស់លោក ពេជ្រ ស្រស់ ប្រមុខបក្សយុវជនកម្ពុជា ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅរសៀលនេះ។

គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ បានដាក់ស្នាមមេដៃចំនួន៤០០០ ទៅកាន់ក្រសួងមហាផ្ទៃហើយ នៅព្រឹកនេះ ដើម្បីក្លាយជាគណបក្សនយោបាយស្របច្បាប់។ ចំណែកឯ រចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំគណបក្សវិញ ក៏ត្រូវបានរៀបចំរួចរាល់ដែរ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មនយោបាយ ឲ្យទាន់ការបោះឆ្នោត នាឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។

ជុំវិញការរៀបចំឥស្សរជនក្នុងបក្ស លោក ពេជ្រ ស្រស់ បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សរបស់លោក ភាគច្រើនជាអតីតសកម្មជននិងជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។ ឥស្សរជនទាំងនោះគឺ លោក អ៊ុន សិទ្ធគុណ អនុប្រធានទី១, លោក អ៊ុង សាម៉េត អនុប្រធានទី២ និងជាអ្នកនាំពាក្យគណកប្ស, លោក អុត សំណាង ប្រធានការិយាល័យកិច្ចការនយោបាយ, កញ្ញា គួយ ខុទ្ធី ប្រធានការិយាល័យចលនាស្រ្តី។

ដោយឡែក តំណែងអគ្គលេខាធិការ គឺលោក នួន ថា ដែលជាអតីតសកម្មជន និងអ្នកតស៊ូរបស់គណបក្សហ្វ៊ុនស៊ិនប៊ិច។ មែនទែនទៅ សូម្បីតែលោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្ស ក៏ធ្លាប់បង់ចិត្តជឿជាក់ និងបញ្ចេញសកម្មភាព គាំទ្រគណបក្សសង្គ្រោះជាតិដែរ។ លោកបានបញ្ជាក់បែបនេះថា៖«ពួកគេប្រកាសត្រង់ៗថា ពួកគេជាអ្នកគាំទ្រនិងសកម្មជនបក្សសង្គ្រោះជាតិ។ បើតាមខ្ញុំ ខ្ញុំយល់ថា ប្រហែលជាពួកគាត់អស់ជំនឿ មើលទៅការដឹកនាំរបស់CNRP មិនទៅមុខ ទើបពួកគាត់សម្រចចិត្ត មកជាមួយខ្ញុំ។ ខ្ញុំមិនខ្លាចនឹងនិយាយទេ សូម្បីតែខ្ញុំពីមុន ក៏ជាអ្នកទាំគ្រCNRP ដែរ ព្រោះកាលនោះ ខ្ញុំចង់ផ្លាស់ប្តូរ»។

គណកប្សយុវជនកម្ពុជា មានគោលនយោបាយជាអាទិភាពចំនួន ៥ប្រការ គឺ ១. ពង្រឹងវិស័យអប់រំ និងសុខាភិបាលឲ្យមានភាពល្អប្រសើរ។ ២. ធានាឲ្យយុជន មានការងារធ្វើ ដោយទទួលបានប្រាក់ខែខ្ពស់ តាមសមត្ថភាពនិងអត្រាទីផ្សារ ហើយរដ្ឋាភិបាលនឹងផ្តល់ប្រាក់កម្ចីដោយមិនយកការប្រាក់ ដល់យុវជនក្រីក្រ ដែលចង់បន្តការសិក្សាថ្នាក់មហា វិទ្យាល័យ។ ៣. ស្វែងរកទីផ្សារកសិកម្ម និងកំណត់តម្លៃលក់ចេញនូវផលិតផលកសិកម្មជូនកសិករតាមតម្លៃទីផ្សារក្នុងតំបន់។ ៤. ប្រជាពលរដ្ឋមានអាយុចាប់ពី ២៥ ដល់៤៥ ឆ្នាំ គ្មានការងារធ្វើក្នុងរយៈពេល៣ខែ នោះរដ្ឋាភិបាល នឹងផ្តល់ប្រាក់សង្គ្រោះបឋមចំនួន ១៦០,០០០ រៀល ក្នុង១ខែ។ ៥. បង្កើតមណ្ឌលថែទាំចាស់ជរា និងជនពិការទូទាំងប្រទេស៕

 


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​