លោក ប្រា​យុទ្ធ បញ្ជាក់​ជាថ្មី ថា ការបោះឆ្នោត​ត្រូវតែ​ប្រព្រឹត្ត​នៅ​ឆ្នាំ​២០១៧​ជា​កំហិត​

​បើទោះបីជា​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី កំពុងតែ​ស្ថិតក្នុង​នីតិ​នៃ​ការស្ទង់មតិ​ពី​រដ្ឋាភិបាល និង​ប្រជាជន ក៏ដោយ ការព្រួយបារម្ភ​ពី​បរាជ័យ​នៃ​ការធ្វើ​រដ្ឋធម្មនុញ្ញ​នេះ​នឹង​បើកផ្លូវ​ឲ្យ​របប​សឹក​បន្ត​កាន់អំណាច នៅតែ បន្ត​លើកឡើង​។ តែ​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​ថ្លែង​ញ្ជា​ក់​ជាថ្មី​ម្តង​ទៀតថា ការបោះឆ្នោត នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ឆ្នាំ​២០១៧​ជា​កំហិត​។​

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត  ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ​យោធា​ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan-o-Cha) បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា « គឺ​ឆ្នាំ​២០១៧ ២០១៧ ដែល​ការបោះឆ្នោត​នឹងត្រូវ​រៀបចំឡើង​»​។ ការអះអាង​បែបនេះ ធ្វើឡើង​ដើម្បី​បញ្ជាក់ ពី​គោលជំហរ​របស់​រដ្ឋាភិបាល​យោធា​បន្ទាប់ពី​មានការ​រិះគន់​ជាច្រើន​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ទើបតែ​ចុះផ្សាយ​កាលពី​សបា្តហ៍​មុន​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​ឡើង​តំណែង​ជា​រដ្ឋាភិបាល​ថៃ​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សន្យា​ការកែទម្រង់ និង​នាំ​មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​។ ក្នុងនោះ ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី គឺជា​ផែនការ​មួយ​នៃ​ការកែទម្រង់​របស់លោក​ប្រា​យុទ្ធ ដើម្បី​ជា ការដោះស្រាយ និង​ការពារ​ការជាប់គាំង​នៃ​វិបត្តិ​នយោបាយ​ថៃ​ឡើងវិញ និង​ជាការ​បើកផ្លូវ​មួយ​សម្រាប់ ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ឆ្នាំ​២០១៧​ផងដែរ​។​

​កាលពី​ថ្ងៃទី​២៩ ខែមករា កន្លងទៅ គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ថៃ បាន​បោះ​ពុ​ម្ភ​ផ្សាយ​សេចក្តី ព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ជា​សាធារណៈ និង​រង់ចាំ​អនុសាសន៍​ពី​រដ្ឋាភិបាលយោធា​ដែល​នឹងត្រូវ​លើក​ទៅ ពិភាក្សា​នៅថ្ងៃនេះ​ដើម្បី​កែតម្រូវ​ដើម្បី​ឈាន ទៅរក​ការធ្វើ​ស្ទង់​មតិ​ជារួម​ពី​ប្រជាជន​តាមរយៈ​ការធ្វើ ប្រជាមតិ​នៅ​ខែកក្កដា​ខាងមុខ​។

​បើទោះបីជា​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​គឺជា​សេចក្តីព្រាង​លើក​ទី​២ ដែល​ត្រូវបាន​ឡើង​ក្នុង​របប​សឹក ក៏ដោយ គេ​នៅ​មិនទាន់​អាច​ធានាថា​រាល់​ភាគី​ពាក់ព័ន្ធ​នឹង​ទទួលយក​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​បាន ដែរ​។  កន្លងមក​លោក Meechai Ruchupan ប្រធាន​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថៃ បាន​អះអាង ថា​បទបញ្ញត្តិ​ជាច្រើន ដែលជា​គោលការណ៍​នៃ​ការរួបរួម​ជាតិ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាង​នោះ​តែ​លោ​កថា លោក​មិន​ធានាថា​សេចក្តីព្រាងច្បាប់​នេះ អាច​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន និង​អ្នកនយោបាយ​ថៃ​ទាំងអស់ និង​អាច​ដោះស្រាយ​ទៅ​បញ្ហានយោបាយ​ថៃ​បច្ចុប្បន្ន​បាន​នោះទេ​។​

​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី ពិតជា​សំខាន់​ណាស់​សម្រាប់​ការឈានទៅរក​ការបោះឆ្នោត​ឆ្នាំ ២០១៧ ពោលគឺ ទាល់តែ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ទើប​ការបោះឆ្នោត​អាច​ប្រព្រឹត្ត ទៅបាន​។ តែ​កាលពី​ថ្ងៃទី​២៦ ខែមករា​កន្លងទៅ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានប្រកាស​ជាថ្មី​ថា ការបោះឆ្នោត​សកល នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧​ជាដាច់ខាត បើទោះបីជា​រដ្ឋធម្មនុញ្ញ មិនអាច​ឆ្លង​ផុតពី​ដំណាក់​ការ​នៃ​ការធ្វើប្រជាមតិ​ក៏ដោយ ។ ការអះអាង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មាន​សម្តែង​ការព្រួយបារម្ភ ក្នុងករណី​ដែល​ដំណើរការ​នៃ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី បរាជ័យ ហើយ​របប​យោធា នឹង​បន្ត​គ្រប់គ្រង​ថៃ​បន្តទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​