ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥:៣០​នាទី ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ មានការ​ផ្ទះ​ហិង្សា​រវាង​ក្រុម​អាជីវករ​លក់​សាំង និង​លក់​ខោអាវ​ជជុះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៣០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោ​គ រាជធានី​ភ្នំពេញ ។ ការ​បង្ករ​ហិង្សារ​នេះ​កើតឡើង​ដោយសារ​ខាង​ក្រុម​គ្រួសារ​អ្នកលក់​សាំង​ច្រណែន​នឹង​ក្រុម​គ្រួសារ​អ្នកលក់​ខោអាវ​ជជុះ​ដែល​បាន​លក់​សាំង​ដូច​ខ្លួន​ដែរ ក៏​កើតការ​កាច់​កុង​ចង់​ចាំ​ញ់​ចង់​ឈ្នះ​រៀង​ៗ​ខ្លួន ហើយ​ក៏​មានការ​ឈ្លោះ​គ្នា​រវាង​ម្ដាយ​និង​ម្ដ​យ​របស់​ភាគី​ទាំង​សង្ខាង​ជេរ​បញ្ចោ​គ្នា​រហូត​ឈាន​ដល់​នាំ​គ្នា​ព្រួត វាយតប់​មាន​របួស​ស្នាម ខាង​លក់​សាំង​ចំនួន​៣​នាក់ និង​ខាង​លក់​ខោអាវ​ជជុះ​២​នាក់​ថែម​ទៀត​ផង ។