រូបមន្ត «ម៉ាសលាបសក់ផ្លែឈើ» ជួយពង្រឹងសុខភាពសក់ និង ស្រស់ស្អាត

Doliprane TVC

​ផ្លែឈើ​ជាច្រើន​មានគុណ​សម្បត្តិ​ខ្លាង​ចំពោះ​សុខភាព ។ ដោយឡែក​វា​ក៏មាន​គុណសម្បត្តិ​ក្នុងការ​ថែរក្សា​សក់​ផងដែរ ។ សក់​របស់​យើង​ត្រូវការ​ការយកចិត្តទុកដាក់​ថែរក្សា​ពិសេស ដូច​សុខភាព​ស្បែក​នោះដែរ ។

​ភាព​ព្រងើយកន្តើយ អាចធ្វើអោយ​សក់​អ្នក​ខូច ជ្រុះ និង បាត់បង់​ភាព​រលោង និង ភាពរឹងមាំ​របស់​សក់ ។ ​វា​មាននូវ​វិធីសាស្ត្រ​ជាច្រើន​ក្នុងការ​ថែរក្សា​សក់ និង អាចអនុវត្ត​បាន​ដោយ​ខ្លួនឯង​តាម​ធម្មជាតិ ។​

រូបមន្ត «ម៉ាសលាបសក់ផ្លែឈើ» ជួយពង្រឹងសុខភាពសក់ និង ស្រស់ស្អាត

១. ធ្វើ​ម៉ាស​លាប​សក់​ពី​ផ្លែ​អា​វូ​កាដូ ៖
​ផ្លែ​អា​វូ​កាដូ មាន​ផ្ទុក​វីតាមីន​ជាច្រើន​ដូចជា វីតាមីន B និង E ។ វា​មាន​សមត្ថភាព​ជួយ​អោយ​សក់​ភ្លឺរលោង និង កាត់បន្ថយ​អាកា​រៈ​ជ្រុះ​សក់ ។

​វិធី​ធ្វើ​៖ យក​ផ្លែ​អា​វូ​កាដូ លាយ​ជាមួយ​ប្រេង​អូ​លីវ រឺ ប្រេង​អាល់​ម៉ុ​ន​ក៏បាន ។ កូរ​លាយ​គ្នា​អោយ​សព្វ រួច​យកទៅ​លាប​លើស​ក់ ទុកចោល​រយៈពេល ៣០ នាទី រួច​លាង​សក់​សំអាត​វិញ ។ នោះ​អ្នកនឹង​ទទួលបាន​សក់ ដ៏​រលោង​តាម​ធម្មជាតិ ។​

រូបមន្ត «ម៉ាសលាបសក់ផ្លែឈើ» ជួយពង្រឹងសុខភាពសក់ និង ស្រស់ស្អាត

២. ម៉ាស​លាប​សក់​ពី​ផ្លែ​ចេក ៖
​ក្នុង​ផ្លែ​ចេក​សំបូរ​ដោយ​វីតាមីន និង ជាតិ​ប្រេង​ច្រើន ។ វា​ជា​ម៉ាស​យកទៅ​លាប​សក់​ដ៏​ប្រសើរ​បំផុត​ជួយ​អោយ​សក់​ភ្លឺរលោង និង ស្រស់ស្អាត ។ ប្រសិនបើ​សក់​អ្នក​ស្ងួត និង ខ្វះ​ជាតិ​សំណើម​នោះ អ្នក​អាច​សាកល្បង​វា​បាន ។​

​វិធី​ធ្វើ ៖ យក​ផ្លែ​ចេក លាយ​ជាមួយ​ប្រេង​អាល់​ម៉ុ​ន ស៊ុត ទឹកក្រូច​ឆ្មា ។ យក​វា​លាយ​បញ្ចូល​គ្នា កូរ​អោយ​សព្វ ដោយ​ដាក់​ប្រេង​អាល់​ម៉ុ​ន​តែ ២ ទៅ តំណក់​បាន​ហើយ ។ រួច​យកទៅ​លាប​លើស​ក់ ទុកចោល​រយៈពេល ២០ នាទី ទើប​លាង​សំអាត​សក់​ចេញ ។

រូបមន្ត «ម៉ាសលាបសក់ផ្លែឈើ» ជួយពង្រឹងសុខភាពសក់ និង ស្រស់ស្អាត

៣. ម៉ាស​លាប​សក់​ពី​ផ្លែ​ស្ត្រ​ប៊ែ​រី ៖
ផ្លែ​ស្ត្រ​ប៊ែ​រី ក៏មាន​គុណសម្បត្តិ​មិន​ចាញ់​ផ្លែ​ចេក​ប៉ុន្នា​ន​នោះដែរ ព្រោះ​វា​មាន​ផ្ទុក​វីតាមីន​ជាច្រើន ជួយ​ដល់​សុខភាព​ស្បែកក្បាល​បាន​ផងដែរ ។​

​វិធី​ធ្វើ ៖ យក​ផ្លែ​ស្ត្រ​ប៊ឺ​រី ៤ ទៅ ៦ ផ្លែ លាយ​ជាមួយ​ប្រេង​អូ​លីវ ២ ស្លាបព្រា​បាយ និង ស៊ុត មួយ​គ្រាប់ (​ផ្នែក​ក្រហម​) ។ កូរ​អោយ​សព្វ​ក្នុង​ចំណុះ​មួយ​ពែង​តូច​ល្មម​ទៅតាម​បរិមាណ​សក់​របស់​អ្នក ។ យកទៅ​លាប​លើ សក់ រួច​យក​ថង់​ផ្លា​ស្ទិ​ច ទៅ​គ្រប​ក្បាល​រយៈពេល ២០ នាទី ទើប​កក់សក់​នឹង​សាប៊ូ​ចេញ ៕