ប្រធានគណបក្ស យុវជនកម្ពុជា មិនអនុញ្ញាតឲ្យ បក្សមួយណា យកយុវជន ធ្វើជាឈ្នាន់

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា ខ្លួនមិនអនុញ្ញាតឲ្យ គណបក្សនយោបាយណាមួយ យកយុវជនលាបពណ៌ធ្វើជា ឈ្នាន់នយោបាយឡើយ។

លោក ពេជ្រ ស្រស់ បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ថា “ក្នុងនាមគណបក្សយុវជនកម្ពុជា គឺមិនអនុញ្ញាត ឲ្យគណបក្សនយោបាយណាមួយ យកយុវជនមកលាបពណ៌ជាឈ្នាន់ នយោបាយរបស់ខ្លួនដោយយកលេសថាស្នេហាជាតិ ឬក៏សង្គ្រោះជាតិនោះទេ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកុម្ភៈ គណបក្សដែលទើបតែបង្កើតថ្មីមួយនេះ បានយកលិខិតទៅដាក់នៅ ក្រសួងមហាផ្ទៃដើម្បីបង្កើតបក្សជាផ្លូវការហើយ៕

ប្រធានគណបក្ស យុវជនកម្ពុជា មិនអនុញ្ញាតឲ្យ បក្សមួយណា យកយុវជន ធ្វើជាឈ្នាន់