អនុក្រឹត្យស្ដីពីការ បង្កើត ក្រុមការងារ ពិសេស ដើម្បីគាំទ្រ ការអនុវត្តផ្ទាល់ ដល់គណៈ បញ្ជាការ ឯកភាព ខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជាបង្កើត ក្រុមការងារពិសេស ឲ្យចុះសិក្សាកំណត់ឆ្នេរ ដីដែលមិនប្រក្រតី និង រុះរើសំណង់អនាធិបតេយ្យ ក្នុងខេត្តព្រះសីហនុ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះហត្ថលេខាលើអនុក្រឹត្យ បង្កើតក្រុមការងារពិសេស ឲ្យចុះសិក្សាកំណត់ឆ្នេរ ដីដែលមិនប្រក្រតី និង រុះរើសំណង់អនាធិបតេយ្យ និងតំបន់មិនប្រក្រតីមួយចំនួន ទៀតក្នុងខេត្តព្រះសីហនុ ។

យោងតាមអនុក្រឹត្យបានឲ្យដឹងថា សមាសភាពដែលចូលរួមក្នុងការគ្រប់គ្រង និងអភិវឌ្ឍនតំបន់ឆ្នេរ របស់ខេត្តព្រះសីហនុ ដឹកនាំដោយ លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាប្រធាន លោក ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាន និងសមាជិកចំនួន១៦ រូបផ្សេងទៀត។ 

យោងតាមអនុក្រឹត្យ បានបញ្ជាក់ថា ក្រុមការងារពិសេសនេះ ត្រូវអនុវត្តចំណុចចំនួន៥ មាន «

១.ករណីបឹងព្រែកទប់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

២.ករណីឆ្នេរ ឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

៣.ករណីឆ្នេរអូរត្រេះ នៅនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

៤.ករណីឆ្នេរអូឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតអារីស្តុន) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និង

៥.ករណីឆ្វៀលដីស្បែកខ្លាជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាសំណង់លើទឹក លើដីចំណីឆ្នេរ និងឆ្នេរខ្សាច់កោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ »។ អនុក្រឹត្យខាងលើនេះបន្តថា «សមាសភាពខាងលើ ត្រូវចុះសិក្សា និងកំណត់ឆ្នេរ ដីដែលមិនប្រក្រតី រុះរើសំណង់អនាធិបតេយ្យនៅតាមដីចំណីឆ្នេរ ទាក់ទងនឹងគម្រោង វិនិយោគ និងកាន់កាប់ដោយឯកជន ត្រូវពិនិត្យជម្រើសឡើងវិញ ដោយអាចដកមកគ្រប់គ្រងដោយរដ្ឋ ឬ បន្តឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រង រៀបចំគំរូឆ្នេរសាធារណៈ សម្រាប់បម្រើសេវាកម្មទេសចរណ៍ និងដីចំណីឆ្នេរត្រូវរៀបចំជាសួន ជាដើម»៕