នគរបាលក្រុងសួង ចាប់មុខសញ្ញាសង្ស័យ ២នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

ត្បូងឃ្មុំ ៖  កម្លាំងនគរបាលក្រុងសួង កាលពីវេលាម៉ោង១៣ ថ្ងៃទី ០១-ខែកុម្ភៈ ឆ្នាំ២០១៦ បានធដ្វើការ ឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២នាក់ក្នុងបទល្មើសពាក់ព័ន្ធគ្រឿងញៀន ស្ថិតនៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទាំងពីរនាក់ ១.ឈ្មោះគឹម សុភី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ,២.ឈ្មោះចាន់គឹមម៉េង ហៅខ្មៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

ជនសង្ស័យទាំងពីរនាក់ត្រូវបានចាប់ខ្លួនក្រោយពី កម្លាំងសមត្ថកិច្ច នគរបាលក្រុងសួង ធ្វើការឆែកឆេ រកឃើញ ជញ្ជីងថ្លឹងអេឡិចត្រូនិច១គ្រឿង,ដែកកេះសំរាប់ជក់ថ្នាំ២,សំបកថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន,ដាវ១,ម៉ូតូអ៊ែប្លែកខ្មៅ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង នគរបាលជំនាញនៃ អធិការដ្ឋាននគរបាលក្រុងសួង បានចងក្រងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវីធី។

នគរបាលក្រុងសួង ចាប់មុខសញ្ញាសង្ស័យ ២នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន