ផ្លោះ​របង​ចូលទៅក្នុង​បន្ទប់​ប្រពន្ធ​គេ​កំពុងតែ​ដេកលក់​ចាប់​ឱបថើប​លាត់​សារុង​ថើប​ស្ទាប​លិ​ត​ប្រដាប់ភេទ​ផ្អើល​ទាំងយប់​

​ខេត្តកណ្តាល​៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ជាប់ចោទ​ក​រ​ណី​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ត្រូវ​ពលរដ្ឋ​ដេញចាប់​ជាប់​ប្រគល់​ឲ្យ នៅពេល​ទៀបភ្លឺ បន្ទាប់ពី​បុរស​រូប​នោះបាន​ផ្លោះ​របង​ចូលទៅក្នុង​បន្ទប់​ប្រពន្ធ​គេ​កំពុង​ដេកលក់ ហើយ​បាន​ចាប់​ឱបថើប និង​បាន​លាត់​សារុង​ថើប​ស្ទាប​លិ​ត​ប្រដាប់ភេទ​បណ្តា​លម​ឲ្យ​ស្ត្រី​រងគ្រោះ​ភ្ញាក់​ឆោឡោឡើង​កាលពី​ម៉ោង​៤ និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​តាខ្មៅ​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ហ​.​ស​.​រ អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​មុខរបរ​កម្មការិនី​រោងចក្រ​ស៊ី​ណូ​។ ចំណែក​ជនជាប់ចោទ​​ឈ្មោះ​ច័ន្ទ បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បុខ​របរ​បុគ្គលិក​ក្រុមហ៊ុន​បារី ។​នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​កំពុងតែ​ដេក​ក្នុង​បន្ទប់​តែម្នាក់ឯង​ដោយ​មិនបាន​បិទទ្វារ​ព្រោះ​ប្តី​ទើបតែ​ងើប​ទៅ​បង់សំណាញ់ ពេលនោះ​ស្រាប់តែ​ជនល្មើស​បាន​ផ្លោះ​របង​រួច​ដើរចូល​ទៅក្នុង​បន្ទប់​ដែល​ជនរងគ្រោះ​កំពុងតែ​ដេកលក់​។​

ដោយ​ឃើញ​ឱកាសល្អ​ជនជាប់ចោទបាន​ចាប់​ឱបថើប និង​បាន​លាត់​សារុង​ថើប​លិ​ត​ប្រដាប់ភេទ​ជន​រង គ្រោះ ភ្លាមនោះ​ជនរងគ្រោះ​បាន​ភ្ញាក់​ទាន់​ស្មានថា​ជា​ប្តី​របស់ខ្លួន ពេល​បើកភ្នែក​មើល និង​ស្តាប់​សំឡេង បាន ទើប​ដឹងថា​មិនមែនជា​ប្តី​របស់ខ្លួន​បាន​ស្រែក ពេលនោះ​ជនល្មើស បាន​រត់​ពី​បន្ទប់​មកដល់​ក្រៅ​ផ្លោះ របង ចេញ​ក្រៅ​មិនទាន់ ក៏​ត្រូវបាន​អ្នកជិតខាង​ចាប់​ឃាត់ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល តាខ្មៅ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនជាប់ចោទពុំបាន​សារភាព​ដូច​ការចោទប្រកាន់​រប​ស់ជន​រងគ្រោះ​ឡើយ គឺ​ខ្លួន​គ្រាន់តែ​បាន​ផ្លោះ​របង​ចូលទៅ​ទារលុយ​ដែល​ប្តី​របស់​ជនរងគ្រោះ​បាន​ខ្ចី​ចំនួន​១០០​ដុល្លារ ប៉ុណ្ណោះ​ព្រោះ​ហៅ​ពី ក្រៅរបង​ផ្ទះ​មិនមាន​អ្នកឆ្លើយ​៕

KA-02-02-2016-22 KA-02-02-2016-20