ចិន ចោទ​អាមេរិក​យក​លេស​អនុវត្ត​សិទ្ធិ​អន្តរជាតិ​ដើម្បី​ក្លាយជា «​អនុត្តរភាព​ដែនសមុទ្រ​»

​អវត្តមាន​ដំណោះស្រាយ​រួមគ្នា​រវាង​ចិន និង​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន បាន​បើកផ្លូវ​ឲ្យ​ចិន​បន្ត​អនុវត្ត​គោលនយោបាយ​វាតទី​របស់ខ្លួន ក្រោម​ហេតុផល​ប្រវត្តិសាស្ត្រ​។ បើទោះបីជា​អាស៊ាន ហាក់ដូចជា​ស្ងៀមស្ងាត់​ក្នុង​ការចាត់​វិធាន​ទប់ស្កាត់​សកម្មភាព​ចិន​ក៏ដោយ អាមេរិក​ដែលជា​រដ្ឋ​ខាងក្រៅ​វិញ មិន​នៅ​ស្ងៀម​ដូច​រដ្ឋ​អាស៊ាន​នោះទេ​។ អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​ក្រោម​ហេតុផល​អនុវត្ត​សិទ្ធិ​សេរី​អន្តរជាតិ​ជាច្រើនលើក​ច្រើនសារ​មក​កាន់​តំបន់​ជម្លោះ ខណៈ​ចិន ចោទថា​បាន​បំពាន​អធិបតេយ្យ​របស់ខ្លួន​។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចោទ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន ថា​កំពុងតែ​យក​លេស​អនុវត្ត​សិទ្ធិសេរីភាព​ដែនសមុទ្រ​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​។ ហើយ​នោះ​គឺ អាមេរិក​ចង់​ក្លាយជា​រដ្ឋ​អនុត្តរភាព​ដែនសមុទ្រ ។ ប្រតិកម្ម​យ៉ាង​គ្រោតគ្រាត​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ នេះ គឺ បន្ទាប់​អាមេរិក បញ្ជូន​នាវា​ពិឃាត​ទៅកាន់​តំបន់​កោះ​ផា​រ៉​សែ​ល​( Paracel Islands) ដែល ជា​ផ្នែក​មួយ នៃ​តំបន់​ជម្លោះ​ស​មុ ទ្រ​ចិន​ខាងត្បូង​ដែល​ចិន​បានទាមទារ​។ 

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​២៩​ខែមករា កន្លងទៅ អាមេរិក បាន​បញ្ជូន​នាវា​ពិឃាត​ដែល​ឈ្មោះថា Curtis Wilbur ទៅកាន់​តំបន់​កោះ​ផា​រ៉ា​សែ​ល​ដែលជា​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​រវាង តៃវ៉ាន់​វៀតណាម និង​ចិន​។ ប្រតិបត្តិការ​នេះ គឺជា​ប្រតិបត្តិការ​ដែនសមុទ្រ​ជុំ​ទី​ពីរ​ហើយ​របស់​រដ្ឋាភិបាល​អាមេរិក​មកកាន់ តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ធ្វើឡើង​កាលពី​ខែតុលា​ឆ្នាំ​២០១៥​។​

​មិន​ខុសពី​ប្រតិបត្តិ​ការលើក​មុន​លោក Jeff Davis អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោន​អាមេរិក បាន​សង្កត់ធ្ងន់​ដែលថា​ការប្រតិបត្តិ​ការ​នាវា​មកកាន់​សមុទ្រ​ចិន​ខាងត្បូង គឺ​ដើម្បី​ការ​អនុវត្តតាម​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ដែនសមុទ្រ​អន្តរជាតិ និង​ដើម្បី​ជា​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​វាតទី​របស់​ចិន​ផងដែរ​។ អ្នកនាំពាក្យ​ដដែល បាន​អះអាងថា ក្នុង​ប្រតិបត្តិការ​នេះ ក្រុម​នាវិក​អាមេរិក មិន​ទទួលបាន​ការព្រមាន​ពី​បណ្តា​ប្រទេស​ណាមួយ​នោះទេ​។​

​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Lu Kang អះអាងថា ការយក​លេស​អនុវត្ត សិទ្ធិ​សេរី​ដែនសមុទ្រ​អន្តរជាតិ​របស់​អាមេរិក ក្នុង​តថភាព​ជាក់ស្តែង​មិនត្រូវ​បានទទួល​ស្គាល់​ពី​ច្បាប់​អន្តរជាតិ​នោះទេ​។ លោក ថា​ការចង់​ក្លាយជា​អនុត្តរភាព​ដែនសមុទ្រ​របស់​អាមេរិក មិនត្រូវ​បា​នស​ហគ មន៍​អន្តរជាតិ​ទទួលស្គាល់​នោះទេ ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​បានចាត់ទុក​សកម្មភាព​នោះ​ថា មិន​ទទួលខុសត្រូវ និង​បាន​គំរាមកំហែង​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​ទៀតផង​។​

​អ្នកនាំពាក្យ​រូបនោះ ក៏បាន​បន្ថែមទៀតថា មូលហេតុ​មួយ​ដែល​បង្កើត​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ឲ្យ​ក្លាយជា​ការប្រឈមមុខ​ផ្នែក​យោធា គឺ​ដោយសារតែ​គោលនយោបាយ​សិទ្ធិសេរីភាព​តាម​ដែនសមុទ្រ​ដែល​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​របស់​អាមេរិក​។

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ជាមួយនឹង​ចិន​។ ជម្លោះ​ដែល​អូសបន្លាយ​អស់​រយៈ ពេល ច្រើន​ទសវត្ស​រ៍ហើយ​នោះ ក៏​ព្រោះ​ភាពចម្រូងចម្រាស​នៃ​អំ​ណេះ​អំ​ណា​ង​។ នោះ​គឺ ចិន​ទាមទារ​ដែន​ជម្លោះ តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន ទាមទារ​តាម​ផ្នែក​ច្បាប់​។ តែ​សម្រាប់​ចិន ភាព​តានតឹង ទាំងអស់​គឺ​ដោយសារ​ការ​លូកដៃ​របស់​អាមេរិក​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​