កីឡាករ​​ចំណូល​ថ្មី​កំពូល​ទាំង​១០​​ក្នុង Premier League នៅ​ខែ​មករា

ខាង​ក្រោម​នេះ​គឺ​ជា​កីឡាករ​​​ចំណូល​ថ្មី​កំពូល​ទាំង​១០​​ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅ​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែ​មក​រា ក្រោយ​ពី​ការ​ផុត​កំណត់​នៅ​ថ្ងៃ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​១ ខែ​កុម្ភៈ​។

១. ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Giannelli Imbula វ័យ​២៣​ឆ្នាំ
ពី​ក្លិប Porto របស់​ព័រ​ទុយ​ហ្គាល់ ទៅ​កាន់​ក្លិប Stoke ក្នុង​តម្លៃ​ខ្លួន​១៨,៣​លាន​ផោន (ស្មើ​​នឹង​២៦,៤​លាន​ដុល្លារ​អាមេ​រិក​)

imbula

២. ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​សេ​ណេ​ហ្គាល់ Oumar Niasse វ័យ​២៥​ឆ្នាំ
ពី​ក្លិប Lokomotiv Moscow របស់​រុស្ស៊ី ទៅ​កាន់​ក្លិប Everton ក្នុង​តម្លៃ​ខ្លួន​១៣,៥​លាន​ផោន (ស្មើ​នឹង​១៩,៤​លាន​ដុល្លារ)​

niasse

៣. ខ្សែ​បម្រើ​អន្តរ​ជាតិ​​អង់​គ្លេស Jonjo Shelvey វ័យ​២៣​ឆ្នាំ
ពី​ក្លិប Swansea City ទៅ​កាន់​ក្លិប Newcastle ក្នុង​តម្លៃ​ខ្លួន​១២​លាន​ផោន (ស្មើ​នឹង​១៧,២​លាន​ដុល្លារ​)

shelvey

៤. ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់​គ្លេស Andros Townsend វ័យ​២៤​ឆ្នាំ
​ពី​ក្លិប Tottenham ទៅកាន់​ក្លិប Newcastle ក្នុង​តម្លៃ​ខ្លួន​១២​លាន​ផោន (ស្មើ​នឹង​១៧,២​លាន​ដុល្លារ​)

andros-townsend

៥. ខ្សែ​ប្រយុទ្ធ​​អង់​គ្លេស Benik Afobe វ័យ​២២​ឆ្នាំ
ពី​ក្លិប Wolverhampton Wanderers ទៅកាន់ Bournemouth ក្នុង​តម្លៃ​ខ្លួន​១០​លាន​ផោន (ស្មើ​នឹង​១៤,៤​លាន​ដុល្លារ​)

៦. ខ្សែ​បម្រើ​អន្តរ​ជាតិ​ទុយ​នី​ស៊ី Wahbi Khazri វ័យ​២៤​ឆ្នាំ
ពី​ក្លិប Bordeaux ទៅ​កាន់​ក្លិប Sunderland ក្នុង​តម្លៃ​ខ្លួន​៩​លាន​ផោន (ស្មើ​នឹង​១៣​លាន​ដុល្លារ​)

៧. ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​ស្កុត​ឡេន Steven Naismith វ័យ​២៩​ឆ្នាំ
ពី​ក្លិប Everton ទៅ​កាន់​ក្លិប Norwich City ក្នុង​តម្លៃ​ខ្លួន​៨,៥​លាន​ផោន (ស្មើ​នឹង​១២,២​លាន​ដុល្លារ)

៨. ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ី​តាលី Alberto Paloschi វ័យ​២៦​ឆ្នាំ
ពី​ក្លិប Chievo របស់​អ៊ី​តាលី ទៅ​កាន់​ក្លិប Swansea ក្នុង​តម្លៃ​​ខ្លួន​៨​លាន​ផោន (ស្មើ​នឹង​១១,៥​លាន​ដុល្លារ)

៩. ខ្សែ​បម្រើ​អន្តរ​ជាតិ​អេ​ហ្ស៊ីប Mohamed Elneny វ័យ​២៣​ឆ្នាំ
ពី​ក្លិប Basel របស់​ស្វ៊ីស​ទៅ​កាន់​ក្លិប Arsenal ក្នុង​តម្លៃ​ខ្លួន​៥​លាន​ផោន (ស្មើ​នឹង​៧,២​លាន​ដុល្លារ)

១០. ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Alexandre Pato វ័យ​២៦​ឆ្នាំ​
ខ្ចី​ជើង​ពី​ក្លិប Corinthians របស់​ប្រេស៊ីល ទៅ​កាន់ Chelsea

pato