ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រហែល ១០:៤០​នាទី មាន​ករណី​គ្រោះថ្នាក់​មួយ​កើតឡើង​បណ្ដាល​មក​ពី​រថយន្ត​ម៉ាក​កាម​រី​ពណ៌​ស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2V-8685 បើកបរ​ជា​លក្ខណៈ​គ្រួសារ​មាន​មនុស្ស​ប្រុស​ម្នាក់​ជា​អ្នក​កាន់​ដៃចង្កូត ស្រី​៣​នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ផង​ដែរ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​២៥៣​កែង​២០២ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បញ្ជាក់​ថា រថយន្ត​ខាងលើ​ទំនង​បើកបរ​ទើប​មក​ពី​ចូលរួម​កម្មវិធី​ណាមួយ ហើយ​មក​ដល់​ចំណុច​កើតហេតុ​ឃើញ​សភាព​នៃ​រថយន្ត​រេ​ពេញ​ផ្លូវ ហើយ​បាន​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ទល់មុខ​សាលា​បឋម​សិក្សា​ទឹកល្អក់ តែ​រថយន្ត​ពុំ​ទាន់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​កៀប​ជាប់​ទៅ​នឹង​បង្គោល​ភ្លើង​ឯកជន​មួយ​ដើម បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​បេ​ក​ក្បាល និង​អ្នក​រួម​ដំណើរ​រង​របួស​ផង​ដែរ ។

ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​ជញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល ចំណែក​រថយន្ត​ដែល​បង្ក សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​រាជធានី​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ ៕