Nokia 8800 ថ្លៃ​ជាង ៤ពាន់​ដុល្លារ​នៅ​សល់​តែ​មួយ​គ្រឿង​​ប៉ុណ្ណោះ​ស្រុក​​​ខ្មែរ

Nokia 8800 ថ្លៃ​ជាង ៤ពាន់​ដុល្លារ​នៅ​សល់​តែ​មួយ​គ្រឿង​​ប៉ុណ្ណោះ​ស្រុក​​​ខ្មែរ

ក្រៅ​ពី Vertu ដែល​ជា​ទូរសព្ទ​តម្លៃ​ថ្លៃ​កប់ពពក ​ទូរសព្ទ Nokia ស៊េរី 8800 ក៏​ថ្លៃ​គួរសម​ដែរ ព្រោះ​ដាំ​សុទ្ធ​តែ​ពេជ្យ​នៅ​ជុំវិញ​ហើយ​បច្ចុប្បន្ន​នៅ​តែ​មួយ​គ្រឿង​ចុង​ក្រោយ។

 

Nokia 8800 ថ្លៃ​ជាង ៤ពាន់​ដុល្លារ​នៅ​សល់​តែ​មួយ​គ្រឿង​​ប៉ុណ្ណោះ​ស្រុក​​​ខ្មែរ

 

បើ​តាម​លោក សុភ័ក្រ​ម្ចាស់​ហាង​លក់​ទូរសព្ទ​ប្រណិត The V Store បាន​ឱ្យ​ដឹង​ថា ទូរសព្ទ Nokia 8800 ដាំពេជ្រ​នេះ​មាន​តែ​ប្រមាណ ៩០​គ្រឿង​​​ជុំវិញ​ពិភពលោក ហើយ​ដោយ​ឡែក​នៅ​ស្រុក​ខ្មែរ​នៅ​សល់​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ។

 

លោក សុភ័ក្រ​ថា Nokia 8800 ថ្មី​ថ្លៃ​ដល់​ទៅ ៨៨០០ដុល្លារ តែ​សម្រាប់​ហាង​លោក​នៅ​សល់​តែ​ប្រភេទ​មួយ​ទឹក​តម្លៃ ៤៨០០ដុល្លារ។

 

Nokia 8800 ថ្លៃ​ជាង ៤ពាន់​ដុល្លារ​នៅ​សល់​តែ​មួយ​គ្រឿង​​ប៉ុណ្ណោះ​ស្រុក​​​ខ្មែរ

 

Nokia 8800 ថ្លៃ​ជាង ៤ពាន់​ដុល្លារ​នៅ​សល់​តែ​មួយ​គ្រឿង​​ប៉ុណ្ណោះ​ស្រុក​​​ខ្មែរ

 

ក្រៅ​ពី Nokia 8800 ស្រោប​មាស​តម្លៃ ៤៨០០ដុល្លារ នៅ​មាន​ទូរសព្ទ​ទំនើប​ប្រភេទ Limited Edition ពីរ​ម៉ូដែល​ទៀត​ដែល​ហាង The V Store ដាក់​លក់​ដូចជា iPhone 6s Clous De Paris Black តម្លៃ ៥៥០០ដុល្លារ និង BlackBerry Edition ស្រោប​មាស​តម្លៃ ១៩៥០ដុល្លារ៕

 

 

អាន៖ Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

 

អត្ថបទ៖ ប៉ែត ផាន់និត