​អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន


​អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ជិត​មក​ដល់​​ ជន​ជាតិ​ចិន ក៏​ដូច​ជា​បង​ប្អូន​​​ខ្មែរ​​កាត់​​សែស្រឡាយ​ចិន​ តែង​ត្រៀម​អំណោយ​​​​មួយ​ចំនួន​សម្រាប់​ជូន​ដល់​​ កុង​ម៉ា ឪពុក​ម្ដាយ បង​ប្អូន​សាច់​ញាតិ និង​ក្មេង​ៗ​​​ ដើម្បី​​​​ជា​ដឹង​គុណ និង​​​​​ជា​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី។ ការ​ជូន​អំណោយ តិច​ក្ដី​ច្រើន​ក្ដី​​ គឺ​​ធ្វើ​ទៅ​តាម​​ទឹក​ចិត្ត​និង​ លទ្ធភាព​​របស់​ពួក​គេ។​ ​​​​​​​​​តាម​រយៈ​​​គេហទំព័រ​ Chinahightlights របស់​​​​ចិន​​​បាន​បង្ហាញ​​​ពី​​អំណោយ​​មួយ​ចំនួន​ដែល​គួរ​ទិញ​ត្រៀម​ជូន​​​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន។​​​

 

​អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន
 

អំណោយ​ជា​ទូ​ទៅ​គេ​តែង​​​​ជ្រើស​រើស​​ពណ៌​ក្រហម ​ឬ​ទឹក​មាស​ ​ គឺ​ពណ៌​ដែល​ជន​ជាតិ​ចិន​ ​ចាត់​ទុក​ថា​នាំ​សំណាង ដោយ​​​ដាក់​​ក្នុង​ថង់​​ ឬ ប្រអប់។ ចំណែក​​ពណ៌​ស​ឬ​ ពណ៌​ខ្មៅ​​គឺ​គេ​មិន​ណែ​នាំ​ឲ្យ​​រើស​ជា​ពណ៌​សម្រាប់​​ទិញ​ជា​អំណោយ​នោះ​ទេ។

​អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន
 

** អំណោយ​​ជូន​ដល់​មនុស្ស​ចាស់​​​​​​​​​​​​​​​​​​​​

អំណោយ​សម្រាប់​ ជីដូន​ជីតា ឬ​អ្នក​អាយុ​ច្រើន​ជាង​ខ្លួន គេ​តែង​ជូន​របស់​របរ​ប្រើ​ប្រាស់​ណា​​នាំ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ និង​នាំ​ភាព​កក់​ក្ដៅ។ អំណោយ​ទាំង​នោះ​គឺ​ សំលៀក​បំពាក់ កន្សែង​ មួក ឬ​​ស្រោម​ដៃ​ជា​ដើម។ ក្រៅ​ពី​នោះ ​​សម្ភារៈ​ប្រើ​ប្រាស់​ដែល​​នាំ​ឲ្យ​ មនុស្ស​ចាស់​មាន​សុខភាព​ល្អ ​ជា​ជម្រើស​ល្អ​មួយ​​ តួ​យ៉ាង​ ឧបករណ៍​ឆ្ពង់​​ ម៉ាស្សា​​​ឲ្យ​ស្រួល​ខ្លួន​ ជា​​​​អំណោយ​​ពេញ​និយម​មួយ​នៅ​ប្រទេស​ចិន។

 

** ​​​អំណោយ​​សម្រាប់​​​មិត្តភ័ក្ដិ

​ការ​ជ្រើស​រើស​អំណោយ​ជូន​ដល់​មិត្ត​ភ័ក្តិ​ គឺ​អាស្រ័យ​លើ​​ភាព​ជិត​ស្និទ្ធ​​នៃ​ទំនាក់​ទំនង​​របស់​អ្នក​មាន​បំណង​​ទិញ​ជូន។ អំណោយ​ទាំង​នោះ​អាច​មាន​ដូច​ជា៖

 

តែ​

អំណោយ​ជា​ តែ​ គឺ​ជា​សញ្ញា​បង្ហាញ​ពី​​ ការ​គោរព​ជូន​​ដល់​មិត្ត​ភ័ក្តិ។ ​​តែ​​មួយ​ប្រអប់​ ជូន​​​​ទៅ​មិត្ត​ភ័ក្តិ​​​​​​ ជា​អំណោយ​ពេញ​និយម​មួយ​នៅ​ប្រទេស​ចិន។

 

ផ្លែ​ឈើ

ជា​ទូ​ទៅ​ផ្លែ​ឈើ​ ជា​អំណោយ​​ពិសេស​សម្រាប់​ជូន​ទៅ​មិត្តភ័ក្ដិ។ អំណោយ​ជា​ផ្លែ​​ឈើ​ពេញ​និយម​​គឺ​ផ្លែ​ប៉ោម និង​​​ផ្លែ​ក្រូច​ ជា​និមិត្ត​សញ្ញា​​​តំណាង​ឲ្យ​ សំណាង​ល្អ និង​ ភាព​សុខ​សាន្ត​​​​​។

 

បារី​ឬ ស្រា​​​

អំណោយ​ជា​ស្រា​ ឬ​បារី គឺ​​​អាច​ជូន​បាន​​​ទៅ​ដល់​មិត្តភ័ក្ដិ ដែល​គេ​គិត​ថា​ ចូល​ចិត្ត​​​​​របស់​ទាំង​នោះ។

** អំណោយ​​សម្រាប់​ក្មេង​ៗ​​​​

​ការ​ជូន​អំណោយ​​​​​​ឆ្នាំ​ថ្មី​សម្រាប់​ក្មេង​ៗ ​គឺ​បង្ហាញ​ពី​ការ​ជូន​ពរ​ ឲ្យ​សុខភាព​ល្អ ​​សំណាង​ល្អ និង​​ភាព​ឆ្លាត​វៃ​​ដល់​​ពួក​គេ។ អំណោយ​​ដែល​​គេ​​ជូន​ដល់​ក្មេង​ៗ​មាន​ដូច​ជា៖

 

ស្ករ​គ្រាប់​​
ជូន​ស្ករ​គ្រាប់​ដល់​កូន​​ក្មេង​ ក្នុង​​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន គឺ​មាន​ន័យ​ថា​ ជា​ការ​ឲ្យ​ពរ​​សុភមង្គល​ដល់​ពួក​គេ។

 

អាំង​ប៉ាវ

អាំង​ប៉ាវ​ក្រហម​​ដាក់​លុយ​ ជូន​ឲ្យ​ក្មេង​ៗ​ គឺ​គេ​មិន​ដែល​ភ្លេច​ឡើយ ព្រោះ​ជា​ប្រពៃណី​ជន​ជាតិ​ចិន ​ជា​ការ​បញ្ជូន​ពរ​និង​សំណាង​ល្អ​ដល់​អ្នក​ទទួល ។

សម្ភារៈ​សិក្សា​

អំណោយ​ជា​ សម្ភារៈ​សិក្សា​ សៀវភៅ​សរសេរ ប៊ិច​ ខ្មៅ​ដៃ ជា​ពិសេស​ខ្មៅ​ដៃ​ផាត់​ពណ៌​ដែល​ក្មេង​ៗ​ចូល​ចិត្ត​​​គូរ​រូប ជា​កាដូ​​តំណាង​ឲ្យ​​ការ​ជូន​ពរ ដល់​អនាគត​របស់​ពួក​គេ។

 

 ​អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន
 

សម្ភារៈ​ក្មេង​លេង​

​ប្រដាប់​ប្រដា​ក្មេង​លេង នឹង​ក្លាយ​ជា​​កាដូ​​​ភ្ញាក់​ផ្អើល​មួយ​​ដល់​ក្មេង​ៗ តួ​យ៉ាង​ ​អំណោយ​តុក្កតា​ សម្រាប់​ក្មេង​ស្រីៗ អំណោយ​ជា​​ឡាន​​បញ្ជា ឲ្យ​ក្មេង​ប្រុស​ៗ ជា​ដើម។
សំលៀក​បំពាក់​

អំណោយ​ជា​សំលៀក​បំពាក់​ជូន​ដល់​ក្មេង​ៗ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ កាដូ​មួយ​ដែល​មាន​ប្រយោជន៍​ដល់​ពួក​គេ។

 

​អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន
 

** អំណោយ​​គួរចៀសវាង​ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ថ្មី

ជន​ជាតិ​ចិន​មាន​ត្រណម​​​ មិន​ជូន​​ទិញ​​អំណោយ​​ខ្លះ​ជូន​​គ្នា​នោះ ទេ ដែល​អំណោយ​នោះ​គឺ​តំណាង​ឲ្យ​ការ​បែក​បាក់​គ្នា ដូច​អំណោយ៖

វត្ថុ​ពណ៌​ស​ខ្មៅ

ពណ៌​ខ្មៅ​ឬ​ ស គឺ​គេ​ប្រើ​តំណាង​ឲ្យ​​បុណ្យ​សព ដូច​នេះ​អំណោយ​​ខ្ចប់​​ជា​កាដូ ពណ៌​ស ឬ​ខ្មៅ​ជា​ពណ៌​​ដែល​គេ​ចៀស​វាង​។

ខ្សែ​ក​

ខ្សែក ជា​កាដូ​មួយ​តំណាង​ឲ្យ​ ទំនាក់​ទំនង​គ្នា​ជា​គូ​សង្សារ​ ឬ​ប្ដី​ប្រពន្ធ ដូច​នេះ​ការ​ជូន​អំណោយ​ជា​ខ្សែ​ក គឺ​​ធ្វើ​ឡើង​តែ​​ គូ​ស្នេហ៍​ប៉ុណ្ណោះ។

មួក​ពណ៌​​បៃតង​

ពាក់​មួក​ពណ៌​បៃតង តាម​ជំនឿ​ប្រជាជន​ចិន គឺ​​ធ្វើ​ឲ្យ​ដៃ​គូ​​ស្នេហា​ផិត​ក្បត់ ដូច​នេះ​មួក​ពណ៌​បៃតង​គឺ​ជា​ពណ៌​ដែល​គេ​​ចៀស​វាង។

 

​អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន
 

** ការ​ណែ​​នាំ​មួយ​ចំនួន​អំពី​ការ​ជូន​អំណោយ

មិន​បក​ស្លាក​តម្លៃ​លើ​អំណោយ​ចេញ៖ គួរ​បក​ស្លាក​តម្លៃ លើ​អំណោយ​ចេញ​ ព្រោះ​ថា អំណោយ​​ជាប់​ជា​មួយ​តម្លៃ​​គឺ​មាន​ន័យ​ថា អ្នក​រំពឹង​ចង់​បាន​អ្វី​មួយ​ពី​​អ្នក​ទទួល​​វិញ​ស្មើ​នឹង​តម្លៃ​លើ​អំណោយ។

- កុំ​ឲ្យ​អំណោយ​នៅ​​មុខ​អ្នក​ដទៃ​ទៀត៖ ចៀស​វាង​ការ​ឲ្យ​អំណោយ​​​​​​​​បើក​ចំហ នៅ​ពេល​អ្នក​ទទួល​​នៅ​ជា​មួយ​​អ្នក​ផ្សេង​ទៀត​ដែល​ មិន​ទទួល​បាន​អំណោយ (ដើម្បី​ចៀស​វាង​ការ​អន់​ចិត្ត ខ្មាស​អៀន ។ល។)

- កុំ​​ផ្ញើ​អំណោយ​ទៅ​​គ្រួសារ​អ្នក​​មាន​មនុស្ស​ទើប​​ស្លាប់​​​នៅ​​ក្បែរ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ៖ ការ​ជូន​អំណោយ​ទៅ​គ្រួសារ​ដែល​ទើប​មាន​សាច់​ញាតិ​ចែក​ឋាន​ថ្មី​​ៗ​ តិច​មួយ​ខែ នៅ​ក្បែរ​ថ្ងៃ​ចូល​ឆ្នាំ គឺ​មាន​ន័យ​ថា ជា​កាដូ​នាំ​សំណាង​មិន​ល្អ (នាំ​គ្រោះ​ភ័យ​ដល់​គ្រួសារ​អ្នក​ស្លាប់​​ថែម​ទៀត)។

- ​ជូន​កាដូ​​ចំនួន​ពីរ៖ ​ប្រជាជន​​ចិន​ជឿ​ថា ការ​ជូន​អំណោយ​​​ជា​របស់​ល្អ គឺ​​ការ​ជូន​ជា​​​ចំនួន​គូ៕

 

​អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន
 

ចុចអាន៖ អាំង​ប៉ាវ​ជូន​គ្នា​ចូល​ឆ្នាំ​ចិន គួរ​ដាក់​លុយ​ប៉ុន្មាន​មាន​ហុងស៊ុយ​?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ chinahighlights​

​​​​​​