ក្រសួងបរិស្ថាន អបអរសាទរ​ទិវា​ដី​សើម​ពិភពលោក​ឆ្នាំ​២០១៦

ភ្នំពេញ: ឆ្នាំ​២០១៥ ក្រសួងបរិស្ថាន​បានដាក់​បញ្ចូល​តំបន់​បន្ទាយ​ពង​កូន​សត្វ​ស្លាប​ទឹក​ព្រែក​ទាល់ ទៅជា​តំបន់ដីសើម​ដែលមាន​សារសំខាន់​ជា​អន្តជាតិ និង​ក្លាយជា​តំបន់​រ៉ា​ម​សារ ទី​៤​របស់​កម្ពុជា ដូច្នេះ​ក្រសួង​បាន​អបអរសាទរ​ទិវា​ដី​សើម​ពិភពលោក​ឆ្នាំ​២០១៦ ក្រោម​ប្រធាន តំបន់ដីសើម ដើម្បី​អនាគត​យើងទាំងអស់គ្នា​។

​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​នេះ បានប្រកាសថា នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ដី​សើម​ពិភពលោក​ឆ្នាំ​២០១៦ ក្រោម​ប្រធាន តំបន់ដីសើម ដើម្បី​អនាគត​យើងទាំងអស់គ្នា ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី ម៉ី ប៊ុត​វិទ្យា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខេត្ត មន្ទីរ​បរិស្ថាន អាជ្ញាធរ​ដែនដី តំណាង​អង្គការ​ជា​ដៃគូ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​។

​លោកស្រី​អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ក្រសួងបរិស្ថាន ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​ខិតខំ​ក្នុងការ​គ្រប់គ្រង​និង​ការពារ​តំបន់ដីសើម ដោយ​ជាក់ស្តែង​នៅ​ចុងឆ្នាំ​២០១៥​កន្លងមកនេះ បានដាក់​បញ្ចូល​តំបន់​បន្ទាយ​ពង​កូន​សត្វ​ស្លាប​ទឹក​ព្រែក​ទាល់ នៃ​ស​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ទៅជា​តំបន់ដីសើម​ដែលមាន​សារសំខាន់​ជា​អន្តជាតិ និង​ក្លាយជា​តំបន់​រ៉ា​ម​សារ ទី​៤​របស់​កម្ពុជា​។

​សូមបញ្ជាក់ថា ទិវា​នេះ​រៀបចំ​ឡើងជា​អន្តជាតិ​ក្រោម​ប្រធានបទ​តែមួយ ក្នុង​គោលបំណង​ផ្តល់ព័ត៌មាន អប់រំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន ឲ្យ​យល់ដឹង​អំពី​សារៈប្រយោជន៍ និង​ចូលរួម​ការពារ​ទប់ស្កាត់​សកម្មភាព​ដែល​ធ្វើ​ឲ្យ ខូចខាត​ដល់​តំបន់ដីសើម ព្រោះ​ដី​សើម​ផ្តល់នូវ​ចំណី ទឹក ថ្នាំ និង​ជា​រនាំង​ការពារ​គ្រោះធម្មជាតិ​ដ៏​រឹងមាំ​៕​