ចោរប្លន់​ ផ្ទះ​ផ្ទេរ​ប្រាក់ Wing នៅ​ខេត្ត​ប៉ៃលិន ​​ចាប់​​​ខ្លួន​​បាន ២នាក់ ​​​នៅ​ភ្នំពេញ

ខេត្ត​ប៉ៃលិន ​៖ លោក​ឧត្តមសេនីយ៍ ជា ចាន់​ឌិន ស្នងការ​នគរបាល​ ខេត្ត​ប៉ៃលិន បានឱ្យ​​ដឹង​ថា ក្រុម​ចោរ​កាំភ្លើង AK-47 និង​ពូថៅ ២​នាក់​ ដែល​ជិះ​ម៉ូតូ​ មួយ​គ្រឿង ​​ចូល​ទៅ​ប្លន់ ​ផ្ទះ​ផ្ទេរ​ប្រាក់ Wing ​​កាល​ពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​ក្រុងប៉ៃលិន​​ ត្រូវ​បាន​កម្លាំង​នគរបាល​​​ ខេត្ត​​ប៉ៃលិន​ សហការ​ជាមួយ​ កម្លាំង​នគរបាល​ រាជ​ធានី​ភ្នំពេញ ចាប់​ខ្លួន​ជន​សង្ស័យ ​បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភ​: ឆ្នាំ​២០១៦​ នេះ ​។

លោក​ឧត្តមសេនីយ៍ បាន​បញ្ជាក់​ថា ​ជនសង្ស័យ​​​ ទាំង​២នាក់​នេះ ម្នាក់​​ឈ្មោះ ហ៊​ត វិសិដ្ឋ អាយុ​២៧​ឆ្នាំ​ រស់នៅ​ឃុំ​ជប់​ទី​១ ស្រុក​ត្បូងឃ្មុំ ​និង​ម្នាក់​ទៀត​​​ឈ្មោះ សេង ដា អាយុ​៣៥​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម​ ។ ចំណែក​អ្នក​រង​គ្រោះ ​ឈ្មោះ ហេង រតនា ​អាយុ​៦០​ឆ្នាំ មុខ​របរ ​​​បើក​រក​ស៊ី​ផ្ទេរ​ប្រាក់​ Wing ស្ថិត​នៅ​សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ​​​ត្រូវ​ក្រុម​ចោរ​កាំភ្លើង​ AK និង​ពូថៅ ចូល​ប្លន់ កាល​ពី​​វេលា​ម៉ោង​៤ និង​៤០​នាទីរសៀល ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ ដោយ​យក​អស់​​ប្រាក់ ​​ប្រមាណ​១​ម៉ឺន​ដុល្លារ ​និង​បណ្តាល​ឱ្យ​​​ ជន​រង​គ្រោះ ជា​ម្ចាស់​ផ្ទះរបួសធ្ងន់ ​ផង​ដែរ ៕

ចោរប្លន់​ ផ្ទះ​ផ្ទេរ​ប្រាក់ Wing នៅ​ខេត្ត​ប៉ៃលិន ​​ចាប់​​​ខ្លួន​​បាន ២នាក់ ​​​នៅ​ភ្នំពេញ
ចោរប្លន់​ ផ្ទះ​ផ្ទេរ​ប្រាក់ Wing នៅ​ខេត្ត​ប៉ៃលិន ​​ចាប់​​​ខ្លួន​​បាន ២នាក់ ​​​នៅ​ភ្នំពេញ
ចោរប្លន់​ ផ្ទះ​ផ្ទេរ​ប្រាក់ Wing នៅ​ខេត្ត​ប៉ៃលិន ​​ចាប់​​​ខ្លួន​​បាន ២នាក់ ​​​នៅ​ភ្នំពេញ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត