វិធី​ដើម្បី​ពង្រឹង​ដល់​លទ្ធភាព​មាន​កូន​របស់​បុរស​យ៉ាង​មាន​ប្រសិទ្ធភាព​

វិធី​ដើម្បី​ពង្រឹង​ដល់​លទ្ធភាព​មាន​កូន​របស់​បុរស​យ៉ាង​មាន​ប្រសិទ្ធភាព​

​នៅពេល​យើង​និយាយ​ដល់​ការ​មាន​កូន​នោះ មនុស្ស​យើង​ភាគច្រើន​ខ្វល់​តែ​សុខភាព​មនុស្ស​ស្រី​ទេ ហើយ​ក៏​គ្មាន​នរណា​និយាយ​ច្រើន​ថា​តើ​បុរស​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ឲ្យ​ខាង​ស្រី​អាចមាន​ផ្ទៃពោះ​បានដែរ​។ ដូច្នេះ​ដើម្បី​អាច​មាន​កូន​បាន ទាល់តែ​អ្នក​ទាំង​ពីរ​ខិតខំ​ជាមួយគ្នា​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​រឿង​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​បុរស​ងាយ​នឹង​អាចមាន​លទ្ធភាព​មានកូន​ខ្លាំង​។

លះបង់​អំពើ​បាប​
ត្រង់នេះ​ខ្ញុំ​ចង់​និយាយ​ថា ចូរ​លះបង់​ការជក់បារី​ទៅ ព្រោះ​វា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ចំនួន​មេ​ជីវិត​ឈ្មោល​។ អ្វី​ដែល​ពិសេស​នោះ​គឺ​គ្រឿង​ស្រវឹង​តែម្តង ព្រោះ​វា​ទៅ​កាត់បន្ថយ​ការបញ្ចេញ​អ័រម៉ូន​ភេទ​របស់​មនុស្ស​ប្រុស ដែល​ជាហេតុ​នាំ​ឲ្យ​ខ្សោយ​ផ្លូវភេទ​។ វា​ក៏​ទៅ​បំផ្លាញ​គុណភាព និង​រចនាសម្ព័ន្ធ​រប​ស់មេ​ជីវិត​ឈ្មោល​បានដែរ​។ វា​មិន​អាច​ធ្វើឲ្យ​អ្នក​មាន​កូន​បាន​តាមរយៈ​ការ​បញ្ឈប់​សកម្មភាព​ថ្លើម​ដើម្បី​ប្រើប្រាស់​វីតាមីន A ដែល​ជា​សារធាតុ​ដ៏​ចាំបាច់​មួយ​ក្នុង​ការផលិត​មេ​ជីវិត​ឈ្មោល​។

កុំឲ្យ​មាន​តានតឹង​
ចូរ​លុបបំបាត់​ភាព​តានតឹង​ក្នុង​ជីវិត ចូរ​ព្យាយាម​បន្ធូរ​អារម្មណ៍​ដោយ​ការ​ហាត់ប្រាណ ឬ​នៅ​កន្លែង​ណា​ដែល​ស្ងាត់​ដើម្បី​បន្លប់​ចិត្ត​ខ្លួនឯង​។ អ្នក​ក៏​អាច​បន្ធូ​អារម្មណ៍​តាមរយៈ​ការដកដង្ហើម​ជ្រៅៗ​ប្រហែល ១០ ទៅ​២០​នាទី​ដែរ​។ ចូរ​ធ្វើបែបនេះ​រាល់​ថ្ងៃ​ដើម្បី​អាច​ឲ្យ​រាងកាយ និង​ផ្លូវចិត្ត​មាន​ភាព​ធូរស្រាល​។ អ្នក​ក៏​អាច​បន្ធូរ​អារម្មណ៍​តាមរយៈ​ការ​ស្តាប់​សម្លេង​ទឹកសមុទ្រ ទឹកជ្រោះ និង​ភ្លៀង​ក្នុងព្រៃ​ដែរ​។

ឈប់​ជិះ​កង់​
បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​ចង់​បាន​កូន​រយៈពេល​ច្រើន​ជាង​មួយ​ឆ្នាំ​ហើយ​មិន​បាន​ជោគជ័យ​នោះ របៀប​រស់នៅ​ដែល​អ្នក​ត្រូវតែ​ផ្លាស់ប្តូរ​នោះ​គឺ​ការឈប់​ជិះ​កង់​នៅ​កន្លែង​ហាត់ប្រាណ ឬ​ឈប់​ជិះ​កង់​នៅ​ក្រៅ​ផ្ទះ​មួយ​រយៈពេល​ខ្លី​សិន​ទៅ​។ ព្រោះ​ការ​ជិះ​កង់​នឹង​បង្កើន​កម្តៅ​ដល់​ពងស្វាស ដែល​ជាហេតុ​នាំ​ឲ្យ​មេ​ជីវិត​ឈ្មោល​អាច​ងាប់​ច្រើន​បាន​។

កាត់បន្ថយ​ការលើក​របស់​ធ្ងន់ៗ​
ខណៈពេល​ដែល​ការ​មាន​រូបរាង​សមសួន​ធ្វើឲ្យ​មាន​សុខភាព​ល្អ និង​ធ្វើឲ្យ​ពងស្វាស​អាចផ​លិតមេ​ជីវិត​ឈ្មោល​កាន់តែ​ល្អ​នោះ ការ​ហាត់ប្រាណ​ដោយ​លើក​ទម្ងន់​ធ្ងន់ៗ​ក៏​នឹង​ជួយ​ពង្រឹង​ដល់​កំហាប់​របស់​មេ​ជីវិត​ឈ្មោល​បានដែរ ប៉ុន្តែ​បើសិនជា​ធ្វើ​ច្រើន​ជ្រុល​ពេក វា​អាច​នឹង​ក្លាយទៅជា​បញ្ហា​វិញ​។ ដូច្នេះ​នៅ​ពេល​អ្នក​មាន​គម្រោង​យក​កូន ចូរ​កាត់បន្ថយ​ការលើក​របស់​ធ្ងន់ធ្ងរ​ឲ្យបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​។

ចៀសវាង​ការ​ងូតទឹ​កក្តៅ​
ចូរ​កុំ​ប្រើ​ពេល​ងូតទឹក​ក្តៅ​យូរៗ​ទៀត​អី​ព្រោះ ជាតិ​ក្តៅ​នឹង​ប៉ះពាល់​ដល់​គុណភាព និង​បរិមាណ​មេ​ជីវិត​ឈ្មោល​។

យកចិត្តទុកដាក់​លើរ​បប​អាហារ​
ចូរ​ញ៉ាំ​អាហា​រណា​ដែល​ផ្តល់​សុខភាព​ដូចជា បន្លែ​សម្បូរ​ជីវជាតិ គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ស្រស់ៗ ព្រោះ​វា​នឹង​ទៅ​ពង្រឹង​ដល់​គុណភាព​មេ​ជីវិត​ឈ្មោល​បាន​។

ចៀសវាង​សាច់​ក្រហម​
ចូរ​បញ្ឈប់​ការ​ញ៉ាំ​សាច់​ក្រហម និង​អាហារ​លឿន​មួយរយៈ​សិន​។ គេ​ជឿ​ថា សាច់​ក្រហម​ក៏ដូចជា​គ្រឿង​ស្រវឹង​ដែរ ព្រោះ​វា​នឹង​ទៅ​កាត់បន្ថយ​សមត្ថភាព​មាន​កូន​របស់​បុរស​តាមរយៈ​ការបន្ថយ​ចំនួន និង​គុណភាព​មេ​ជីវិត​ឈ្មោល​។

គេង​គ្រប់គ្រាន់​
ចូរ​គេង​យ៉ាងហោចណាស់ ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់ ព្រោះ​វា​នឹង​ជួយ​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ប្រដាប់​បន្ត​ពូជ និង​បន្ថយ​ស្ត្រេ​ស​។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​រំខាន​ដល់​វដ្ត​នៃ​ការផលិត​មេ​ជីវិត​ឈ្មោល​បាន​។

ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
ចូរ​ប្រាកដថា អ្នក​ញ៉ាំ​ទឹកស្អាត​ចំនួន ៨​កែវជា​រៀងរាល់ថ្ងៃ ព្រោះ​វា​ជា​វិធី​ដែល​អាច​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន និង​រក្សា​សុខ​ភាព​ឲ្យនៅ​ល្អ​។

ស្វែងរក​ជំនួយ​
ជា​ចុងក្រោយ អ្នក​គួរតែ​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​បើសិន​ជា​អ្នក​ព្យាយាម​ផ្លាស់ប្តូរ​របៀប​រស់នៅ​គ្រប់​យ៉ាង​អស់​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។