បិសាច​ក្រហម Man Utd ​ស្តា​មុខ​មាត់ ក្រោយ​យក​ឈ្នះ Stoke ​៣-០


បិសាច​ក្រហម Man Utd ​ស្តា​មុខ​មាត់ ក្រោយ​យក​ឈ្នះ Stoke ​៣-០

សម្ពាធ​លោក Louis van Gaal ​បាន​ធូរ​ស្បើយ​បន្តិច ក្រោយ​ពី​ក្រុម​បិសាច​ក្រហម Manchester United ​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ដី​ខ្លួន​ឯង យក​ឈ្នះ​ក្រុម Stoke City ​ដោយ​លទ្ធផល ៣-០ ។

 

បិសាច​ក្រហម Man Utd ​ស្តា​មុខ​មាត់ ក្រោយ​យក​ឈ្នះ Stoke ​៣-០

 

បិសាច​វ័យ​ក្មេង Jesse Lingard ​គឺ​ជា​អ្នក​នាំ​សំណាង​ឱ្យ​ក្រុម Manchester United ​មុន​គេ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់ ឱ្យ​ហ៊ោកញ្ជ្រៀវ​ពេញ​កីឡដ្ឋាន Old Trafford ​ត្រឹម​នាទី​ទី​១៤ ដោយ​ទទួល​បាន​បាល់​ពី​កីឡាករ​វ័យ​ក្មេង​ដូច​គ្នា Borthwick-Jackson ​វ័យ​១៩​ឆ្នាំ។ ក្រោយ​ពី​ជើង​សិស្ស​ប្អូន​ស៊ុត​បាន​មួយ​គ្រាប់​ហើយ Anthony Martial ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​នោះ ក៏​ថែម​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​២៣ ដោយ​ទទួល​បាន​បាល់​ពី​រាម​ច្បង Wayne Rooney។

 

ចូល​ដល់​តង់​ទី​២ ​ប្រធាន​ក្រុម Rooney ​ដែល​កំពុង​ឡើង​ជើង​វិញ ​បន្ទាប់​ពី​ចូល​ឆ្នាំ​២០១៦​នេះ ​ក៏​ស៊ុត​ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​៥៣ ​ដើម្បី​ឱ្យ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Van Gaal ​មាន​ទំនុក​ចិត្ត​យក​បាន​៣​ពិន្ទុ​ក្នុង​ដី​ខ្លួន​ឯង នា​សប្ដាហ៍​ទី​២៤ ​ពាន​រង្វាន់ English Premier League ៕

 

បិសាច​ក្រហម Man Utd ​ស្តា​មុខ​មាត់ ក្រោយ​យក​ឈ្នះ Stoke ​៣-០

 

បិសាច​ក្រហម Man Utd ​ស្តា​មុខ​មាត់ ក្រោយ​យក​ឈ្នះ Stoke ​៣-០

 

បិសាច​ក្រហម Man Utd ​ស្តា​មុខ​មាត់ ក្រោយ​យក​ឈ្នះ Stoke ​៣-០

 

បិសាច​ក្រហម Man Utd ​ស្តា​មុខ​មាត់ ក្រោយ​យក​ឈ្នះ Stoke ​៣-០

 

បិសាច​ក្រហម Man Utd ​ស្តា​មុខ​មាត់ ក្រោយ​យក​ឈ្នះ Stoke ​៣-០


អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ dailymail