អគ្គិភ័យឆេះ បន្ទប់ជួល នៅវេលាទៀបភ្លឺ ក្នុងខណ្ឌចំការមន

ភ្នំពេញ ៖ បន្ទប់ស្នាក់នៅមួយកន្លែង ដែលធ្វើពីដែក ប្រក់សង្គ័សីត្រូវបាន អគ្គីភ័យឆាបឆេះគ្មានសល់ កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តាយផ្លូវលេខ៣៣០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន

បើតាមម្ចាស់បន្ទប់ ដែលត្រូវអគ្គីភ័យឆាបឆេះនេះ បានប្រាប់ថា មុនពេលកើតហេតុ គឺខ្លួនបានដេកលក់យ៉ាងស្គប់ស្គល់ នៅក្នុងបន្ទប់មួយនេះ លុះដល់ម៉ោងកើតហេតុក៏មានអ្នកជិតខាងស្រែកប្រាប់ថា ភ្លើងឆេះបន្ទប់ហើយ រូបខ្លួនក៏ម្នីម្នាភ្ញាក់ឡើង និងស្រែកអោយអ្នកជិតខាង មកជួយយ៉ាងច្រើនកុះករ រួមទាំងរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមចំនួន ៣គ្រឿង ដែរ។

ម្ទាស់បន្ទប់ជួលបន្តទៀតថា ទោះជាត្រូវខំប្រឹងជួយយ៉ាងណាក៏ដោយ ក៏ភ្លើងនៅតែឆាបឆេះអស់បន្ទប់ របស់គាត់គ្មានសល់ ពីព្រោះបណ្តាលមកពីទីតាំងបន្ទប់នោះមានផ្លូវតូចពិបាករថយន្តអគ្គិភ័យចូលបាញ់ទឹកពន្លត់។

បន្ទាប់ពីឆេះអស់ហើយ ម្ចាស់បន្ទប់នោះបានប្រាប់ថា សម្ភារៈដែលនៅក្នុងបន្ទប់នោះគឺឆេះទាំងអស់គ្មានសល់ឡើយ គឺនៅសល់តែកំទេចផេះតែប៉ុណ្ណោះ គឺវាគួរអោយសោកស្តាយណាស់៕