​ស្ត្រីខ្មែរ​៣នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​វៀតណាម​ពី​ការ​ជួយ​ដូរ​មនុស្សខុ​ស​ច្បា់​បទៅ​រៀប​ការ​នៅ​ចិន​

​ស្ថានឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំទី​ក្រុង​ហាណូយ​​ បាន​សហការ​ជា​មួយ​នឹង​ស្ថាន​អគ្គកុង​ស៊ុល​កម្ពុជា​ប្រចាំ​ទី​ក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម​ បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​៣នាក់​​ ពី​ការជួញ​ដូរ​មនុស្ស​ខុស​ច្បាប់​ទៅ​កាន់​ប្រទេសចិន។​ នេះ​បើ​តាម​សេចក្តី​ប្រកាសរ​បស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៦​។
​ស្ត្រីខ្មែរ​៣នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​វៀតណាម​ពី​ការ​ជួយ​ដូរ​មនុស្សខុ​ស​ច្បា់​បទៅ​រៀប​ការ​នៅ​ចិន​
តាម​សេចក្តី​​ប្រកាសដដែលបានឲ្យ​ដឹងថា ​នារី​ខ្មែរ​រងគ្រោះ​ទាំង​បី​​នាក់នោះរួម​មាន​ឈ្មោះ ​សន ​សាវឿន​ អាយុ​ ២៥ឆ្នាំ ​មក​ពីខេត្ត ​តាកែវ​ ឈ្មោះ ​រស់ រ៉ានី​ អាយុ​ ២៨ឆ្នាំ​ មក​ពី​ខេត្តកណ្តាល ​និង​ឈ្មោះ​ គាំ ​កុល​ អាយុ​ ២៣ឆ្នាំ ​មក​ពីខេត្ត​ត្បូង​ឃ្មុំ​។​
គួរ​បញ្ជាក់ថា ​បើ​តាម​សេចក្តីប្រកាស​ នារី​ខ្មែ​រ​រង​គ្រោះ​ទាំង​បី​នាក់នេះ​ ត្រូវ​បាន​មេខ្យល់​នាំ​ទៅ​ដល់​ព្រំដែន​វៀតណាម​-ចិន ​(ភាគ​ខាងជើង​ប្រទេស​វៀតណាម​) ​ដើម្បី​យក​ទៅ​រៀបការ​ជា​មួយ​បុរស​ជន​ជាតិ​ចិន​៕​
​ស្ត្រីខ្មែរ​៣នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​វៀតណាម​ពី​ការ​ជួយ​ដូរ​មនុស្សខុ​ស​ច្បា់​បទៅ​រៀប​ការ​នៅ​ចិន​
ដោយ៖ ស៊ាវ ឈាន