ជប៉ុន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារមីស៊ីល ​ដើម្បីទ​ប់ស្កាត់ពី​ការ​បាញ់​សាកល្បង​មីស៊ីល​កូរ៉េ​ខាងជើង​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋចិន​ ស៊ិនហួ ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី០​២​ ខែកុ​ម្ភៈ ​ឆ្នាំ​២០១៦ ​បាន​ឲ្យ​ដឹង​ថា ​រដ្ឋា​ភិបាល​ទី​ក្រុង​តូក្យូបាន​ធ្វើ​ការ​អះអាង​ពីកា​រ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល ​ក្នុង​គោល​បំណង​ទប់​​ស្កាត់​ពី​ការ​សាកល្បង​បាញ់​មីស៊ីល​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាង​ជើង​។​
ជប៉ុន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារមីស៊ីល ​ដើម្បីទ​ប់ស្កាត់ពី​ការ​បាញ់​សាកល្បង​មីស៊ីល​កូរ៉េ​ខាងជើង​
​តាម​ប្រភពដ​ដែលបញ្ជាក់ថា ​បើ​តាម​មន្ត្រី​ការពារជា​តិជ​ប៉ុន​ ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​ធ្វើ​ការ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ដាក់​ប្រព័ន្ធ​ការពារមីស៊ីល​ចំនួន​៣៥​កន្លែង​ទាំង​នៅ​លើ​គោក ​និង​នៅ​លើ​ផ្ទៃទឹក ​ដើម្បី​ទប់​ស្កាត់​ការ​បាញ់​សាកល្បង​មីស៊ីល​ណា​មួយ​ពី​សំណាក់​ប្រទេស​​កូរ៉េ​ខាង​ជើង​។​
​គួរបញ្ជាក់​ថា ​សារ​ព័ត៌មាន​ជប៉ុន​បាន​ចេញ​ផ្សាយ​ពី​គម្រោង​បាញ់​សាកល្បង​មីស៊ីលរ​បស់​ប្រទេស​កូរ៉េ​ខាង​ជើង ​បន្ទាប់​ពី​ប្រទេស​កុំម្មុយនីស្ត​មួយ​នេះ​បាញ់​សាកល្បង​បំផ្ទុះ​គ្រាប់​បែក​អ៊ីដ្រែសែន​បាន​ដោយ​ជោគជ័យនា​ពេល​កន្លង​ទៅ​៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Xinhua

  • ជប៉ុន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារមីស៊ីល ​ដើម្បីទ​ប់ស្កាត់ពី​ការ​បាញ់​សាកល្បង​មីស៊ីល​កូរ៉េ​ខាងជើង​已关闭评论
  • 10 views
  • Hide Sidebar
    A+