ស្រា​បៀរ Tiger ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ Tiger ឆ្នាំ ២០១៥

ភ្នំពេញ​: កាលពី​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៦ ស្រា​បៀរ Tiger បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្តាច់​ព័​ត្រ​នៅក្នុង​កម្មវិធី តំបន់​យុវវ័យ របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ដើម្បី​ផ្តល់រ​ង្វាន់​អស្ចារ្យ​ជាច្រើន​ជូន​ដល់​គូ គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ Tiger សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន រួមមាន ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅកាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌី​វ​រួមជាមួយ​ទឹកប្រាក់ 5,000 ដុល្លារ​ចំនួន​ប្រាំ​រង្វាន់ ទូរទស្សន៍ Curved UHD TV ចំនួន​ប្រាំ​រង្វាន់ និង​ឧបករណ៍ Home Theatre System ចំនួន ៨ រង្វាន់​។

​ពិធី​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នេះ​ត្រូវបាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់ខ្លួន ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ពិសា​ស្រា​បៀរ Tiger​។ ក្នុងការ​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ប្រាំ​គូ​ដែលមាន​សំណាង​បានឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​ទៅកាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌី​វ​រួមជាមួយ​ទឹកប្រាក់ 5,000 ដុល្លារ គឺ​៖ ១.​លោក អេង ដា​ណាស់ និង​លោកស្រី គីម ណូគា ២.​លោក ម៉ន សុវណ្ណ​រ៉ា និង​លោកស្រី ហេង លី និង ៣​លោក ទេស សុ​ថុល និង​លោកស្រី សុខ សុគន្ធា​រី  ៤.​លោក ពិ សុវណ្ណ​តារា និង​លោកស្រី ឌី រស្មី​គ្រឹះ​ស្នា  ៥.​លោក អ៊ឹង ជា​សេង និង​លោកស្រី ង៉ូ​វ ដាលីន ។​

 រីឯ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​ដែលមាន​សំណាង​បានឈ្នះ​ទូរទស្សន៍ Curved UHD TV ចំនួន​ប្រាំ​រង្វាន់​៖ ១.​លោក សាំង ហេង និង​លោកស្រី ជុក ចាន់ណា​រ៉ា ។ ហើយ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំបី គូ បានឈ្នះ​រង្វាន់​ឧបករណ៍ Home Theatre System​។ លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​បាន​នៅលើ​កាសែត​ឬ​លើ​គេហទំព័រ Facebook ( Tiger Beer KH)​។​

ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់​។​ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។​

​គួរ​រំលឹក​ផងដែរ​ថា Tiger ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន ទាំង​នៅលើ ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត   សម្រាប់​ទទួលភ្ញៀវ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​កម្មវិធី​ផ្សេងៗ​។ នៅក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៦ ស្រា​បៀរ Tiger នឹង​ផ្តល់រ​ង្វាន់​កាន់តែ​ធំ​អស្ចារ្យ គឺ​ឈ្នះ​ដំណើរ​កំសាន្ត​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​លំដាប់​ខ្ពស់​ទៅ​ប្រទេស​សឹង្ហ​បុរី​រួមជាមួយ​ទឹកប្រាក់ ៤៥០០​ដុល្លារ​ចំនួន ១០​រង្វាន់ រួមជាមួយ​រង្វាន់​ជាច្រើន​ទៀត​ដូចជា ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់ Home Theatre System ចំនួន ៥ រង្វាន់ ទូរ​ទឹក​ក​ចំនួន ចំនួន ៥ រង្វាន់ ។

​ដូច្នេះ​សូមកុំ​ភ្លេច ជាវ​ស្រា​បៀរ Tiger អាពាហ៍ពិពាហ៍​របស់លោក​អ្នកនឹង​កាន់តែ​ថ្លៃថ្នូរ និង​អធិកអធម សម្រេច​ក្តី​សុ​បិ​ន្ត​របស់លោក​អ្នកជា​មួយ​ស្រា​បៀរ Tiger ។​

​ពិសា​ដោយ​ការទទួលខុសត្រូវ​

ស្រា​បៀរ Tiger ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ  Tiger ឆ្នាំ ២០១៥