ផ្កាអង្គាសីលខ្សត់ឆ្នាំនេះ ដឹងអត់ថា ឡើងថ្លៃ ឬចុះថោក? និងអបិយជំនឿមួយចំនួន ជុំវិញផ្កាអង្គាសីល

ភ្នំពេញ៖ ជារៀងរាល់ខែ ឲ្យជិតដល់បុណ្យចូលឆ្នាំចិន នៅតាមទីកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញ មានការតាំងលក់ដើមផ្កាអង្គាសីល ផ្កាស្បៃរឿង និងដើមក្រូចខ្វិចជាដើម។ ហើយក៏មានមនុស្សជាច្រើន ដែលកាត់ស្រឡាយចិន ពួកគេក៏តែងទិញផ្កាអង្គាសីល យកទៅដាក់តាំងផ្ទះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលជិតមកដល់ប៉ុន្មានថ្ងៃទៀត តែប៉ុណ្ណោះដែរ។ ចុះតើអ្នកដឹងទេថា ផ្កាអង្គាសីល នៅឆ្នាំនេះ មានតម្លៃយ៉ាងណាដែរ?

ផ្កាអង្គាសីលខ្សត់ឆ្នាំនេះ ដឹងអត់ថា ឡើងថ្លៃ ឬចុះថោក? និងអបិយជំនឿមួយចំនួន ជុំវិញផ្កាអង្គាសីល
បើតាមសម្តីអ៊ុំប្រុស​ម្នាក់ ជាអ្នកលក់ផ្កាអង្គាសីល ក្បែរសាលាបឋមសិក្សាសំពៅមាស​ បាននិយាយថា "ផ្កាអង្គាសីលឆ្នាំនេះ គឺមានតម្លៃចាប់ពី​៥ដុល្លារ រហូតដល់១៨០ដុល្លារ គឺវាអាស្រ័យទៅលើទំហំដើម និងផ្កាតែប៉ុណ្ណោះ​។ ចំពោះផ្កាអង្គាសីល គឺអ៊ុំ បានយកពីខេត្តកំពត កំពង់ស្ពឺ  កំពង់ធំ ពោធិ៍សាត់ មិនមែនយកពីប្រទេសជិតខាង ដូចមនុស្សមួយចំនួននិយាយនោះទេ។ ហើយវាក៏មិនសូវសម្បូរប៉ុន្មានទេ ខ្សត់បន្តិច តែទោះជាយ៉ាងណា វាអត់ឡើងថ្លៃទេក្មួយ បើប្រៀបធៀបនឹងឆ្នាំមុន គឺអាចនិយាយបានថា តម្លៃថេរដដែល។ ដូច្នេះអ្នកដែលជាប់ស្រឡាយចិន រឺជាប់តិចៗ អាចមករកទិញបាន ដើម្បីទទួលបានភាពចម្រុងចម្រើនក្នុងគ្រួសារ"

ក្នុងនោះដែរ អ៊ុំប្រុសបានបន្ថែមថា ផ្កាអង្គាសីលឆ្នាំនេះ មានមនុស្សជាច្រើន បានចូលមកទិញ ចាប់តាំងពីថ្ងៃទី៣១ ខែមករា មកម៉្លេះ ហើយនៅថ្ងៃទី ៤ រឺក៏៥ គឺរូបគាត់ លក់អស់តែម្តង។   
ផ្កាអង្គាសីលខ្សត់ឆ្នាំនេះ ដឹងអត់ថា ឡើងថ្លៃ ឬចុះថោក? និងអបិយជំនឿមួយចំនួន ជុំវិញផ្កាអង្គាសីល
ផ្កាអង្គាសីលខ្សត់ឆ្នាំនេះ ដឹងអត់ថា ឡើងថ្លៃ ឬចុះថោក? និងអបិយជំនឿមួយចំនួន ជុំវិញផ្កាអង្គាសីល

ចំពោះមូលហេតុដែលមនុស្សភាគច្រើន និយមដាក់ផ្កាអង្គាសីល នៅក្នុងផ្ទះ នៅបុណ្យចូលឆ្នាំចិននេះ គឺលោកអ៊ុំប្រុស បានប្រាប់ត្រួសៗថា ផ្កាអង្គាសីល គឺតំណាងឲ្យភាពរឹងមាំក្នុងគ្រួសារ ភាពរីកចម្រើន អាយុយ៉ឺនយូរ និងរាសីរបស់មនុស្សម្នាក់ៗ។ ហើយផ្កាអង្គាសីលនេះ ជាផ្កាមួយ ដែលធន់នឹងកម្កៅថ្ងៃ ធន់នឹងអាកាសធាតុត្រជាក់ និងមានភាពស្រស់ស្អាត។ ដូច្នេះហើយ កម្មវិធីឡើងផ្ទះ បើកហាង ដែលទើបតែចាប់ផ្តើម រឺក៏ក្នុងឱកាសបុណ្យចូលឆ្នាំចិន គឺគេតែងយកផ្កាអង្គាសីលដាក់ក្នុងផ្ទះ ព្រោះថា អត្ថន័យរបស់ផ្កាអង្គាសីលនេះ​ គឺចេះអត់ធ្មត់ ភាពស្រស់ថ្លា​ និងថែមទាំងជួយ លើករាសីថែមទៀតផង។ ហើយជាពិសេស ប្រសិនបើនៅក្នុងបុណ្យចូលឆ្នាំចិន ផ្កាអង្គាសីល រីកកាន់តែល្អនោះ គឺបានសេចក្តីថា សមាជិកក្រុមគ្រួសារ នឹងទទួលបានទ្រព្យសម្បត្តិហូរហារ រកស៊ីមានបាន និងសុខសប្បាយផងដែរ៕

ផ្កាអង្គាសីលខ្សត់ឆ្នាំនេះ ដឹងអត់ថា ឡើងថ្លៃ ឬចុះថោក? និងអបិយជំនឿមួយចំនួន ជុំវិញផ្កាអង្គាសីល
ផ្កាអង្គាសីលខ្សត់ឆ្នាំនេះ ដឹងអត់ថា ឡើងថ្លៃ ឬចុះថោក? និងអបិយជំនឿមួយចំនួន ជុំវិញផ្កាអង្គាសីល
ផ្កាអង្គាសីលខ្សត់ឆ្នាំនេះ ដឹងអត់ថា ឡើងថ្លៃ ឬចុះថោក? និងអបិយជំនឿមួយចំនួន ជុំវិញផ្កាអង្គាសីល
ផ្កាអង្គាសីលខ្សត់ឆ្នាំនេះ ដឹងអត់ថា ឡើងថ្លៃ ឬចុះថោក? និងអបិយជំនឿមួយចំនួន ជុំវិញផ្កាអង្គាសីល
ផ្កាស្បែរឿង និងដើមក្រូចខ្វិច ដែលមនុស្សភាគច្រើន ក៏និយមដាក់ក្នុងផ្ទះសម្រាប់បុណ្យចូលឆ្នាំចិនផងដែរ

ផ្កាអង្គាសីលខ្សត់ឆ្នាំនេះ ដឹងអត់ថា ឡើងថ្លៃ ឬចុះថោក? និងអបិយជំនឿមួយចំនួន ជុំវិញផ្កាអង្គាសីល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត