គន្លឹះអស្ចារ្យ​ ៥ ​យ៉ាងដើ​ម្បី​ព្យាបាល​សក់​ស្ងួត​

​ប្រសិន​បើ​មិ​ត្ដ​នារីច​ង់​បាន​សក់​ភ្លឺរ​លោង​ និង​មាន​សុខភាព​ល្អ ​វា​មិន​គ្រប់​គ្រាន់ទេ​ ដោយ​គ្រាន់​​តែទៅ​ហាង​​ធ្វើសក់​។ ​សក់​ស្រស់​ស្អា​ត​តម្រូវ​ឱ្យចំ​ណាយ​​ប្រាក់​ច្រើន​ទៅ​លើ​ផលិត​ផល​ផ្សេងៗ ​ប៉ុន្ដែ​​ជា​និច្ចកាល​ គ្រឿង​ផ្សំ​ដែល​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​រក្សា​ឱ្យ​សក់​ស្រស់​ស្អាត​ និង​មាន​សុខភាព​ល្អ​រក​បាន​នៅ​ក្នុង​ទូរ​គ្រឿង​ទេស​បែប​ធម្មជាតិ​។ ​ប្រហែល​ជា​ គ្រឿង​ផ្សំ​ភាគ​ច្រើន​ អ្នក​មាន​នៅ​ក្នុង​ទូរ​ទឹកកក​របស់​ខ្លួន​​រួចទៅ​ហើយ​។ ​ការណែនាំ​បែប​សង្ខេបខា​ង​ក្រោម ​អាច​ជួយ​អ្នក​ឱ្យ​ស្វែង​យល់​ពី​ការ​ព្យាបាល​សក់​ស្ងួតតា​ម​បែបធម្មជាតិ​កម្រិត​មូល​ដ្ឋាន​។ ​ទីនេះ​យើង​សូម​ណែនាំ​វិធី​សាស្រ្ដ​បែប​ធម្មជាតិ​ ៥​យ៉ាង​ ដែល​អាច​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ និង​ចំណាយ​ប្រាក់​តិច​។​​​
វិធីព្យាបាលបញ្ហាសក់ស្ងួត
១. ប្រេងអូលាវ៖ ការព្យាបាលបែបនេះអាចយកមកប្រើប្រាស់ជាការម៉ាស្សា។  សូមចាក់ប្រេងអូលាវប៉ុន្មានដំណក់ទៅលើបាតដៃរបស់អ្នក ហើយម៉ាស្សាស្រាលៗលក្ខណៈរង្វង់មូលទៅលើស្បែកក្បាលរបស់អ្នក។ អនុវត្ដបែបនេះរឿយៗ រហូតដល់ស្បែកក្បាលរបស់អ្នកទទួលបានការម៉ាស្សាពេញទាំងអស់ បន្ទាប់មកត្រដុសសក់របស់អ្នកជាមួយប្រេងអូលាវ(ប្រសិទ្ធភាពកាន់តែប្រសើរ ប្រសិនបើប្រើប្រេងអូលាវសុទ្ធ) គ្របសក់នឹងកន្សែងពោះគោ ហើយទុកវាឱ្យបាន ៤៥នាទីមុនពេលលាងជម្រះវាដោយទឹកក្ដៅឧណ្ហៗ។
គន្លឹះអស្ចារ្យ​ ៥ ​យ៉ាងដើ​ម្បី​ព្យាបាល​សក់​ស្ងួត​
២. ទឹកខ្មេះពណ៌ស៖ ការប្រើទឹកខ្មេះពណ៌សមួយស្លាបព្រាកាហ្វេ នៅពេលលាងជម្រះសក់របស់អ្នកជាមួយទឹកក្ដៅឧណ្ហៗ នឹងផ្ដល់ប្រសិទ្ធភាពខ្ពស់ចំពោះសក់ស្ងួត ស្រួយ និងបែកចុង។ ប្រសិនបើសក់អ្នកខូចធ្ងន់ធ្ងរ វាជារឿងប្រសើរក្នុងការលាយ ទឹកមួយពែង និងទឹកខ្មេះមួយពែងក្នុងចំណុះស្មើរៗគ្នា ហើយចាក់វាទៅលើសក់របស់អ្នក បន្ទាប់មកទុកវាឱ្យបានរយៈពេលមួយម៉ោងមុនពេលលាងជម្រះ ដោយការយកកន្សែងពោះគោមកគ្របការពារសក់របស់អ្នក។
គន្លឹះអស្ចារ្យ​ ៥ ​យ៉ាងដើ​ម្បី​ព្យាបាល​សក់​ស្ងួត​គន្លឹះអស្ចារ្យ​ ៥ ​យ៉ាងដើ​ម្បី​ព្យាបាល​សក់​ស្ងួត​
៣. ផ្លែប័រ៖ សាច់ផ្លែប័រ លាយជាមួយចេក និង Mayonnaise បង្កើតបានជាម៉ាស់ ដើម្បីពង្រឹងសក់ឱ្យរឹងមាំ។ 
៤. Mayonnaise៖ Mayonnaise អាចជាប្រភពដ៏មានតម្លៃ សម្រាប់ថែរក្សាសក់ ព្រមទាំងជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ធ្វើម៉ាស់ ដើម្បីថែរក្សាសក់ស្ងួតទៀតផង។រូបមន្ដ ដែលអ្នកនឹងត្រូវការ៖•ស៊ុតចំណែកស ១គ្រាប់•យ៉ាអួសុទ្ធ ១/៤ ពែង•Mayonnaise ១/៤ ពែង
គន្លឹះអស្ចារ្យ​ ៥ ​យ៉ាងដើ​ម្បី​ព្យាបាល​សក់​ស្ងួត​
ក្រោយពេលកូរស៊ុតឱ្យខាប់ល្អហើយ អ្នកអាចបន្ថែមយ៉ាអួ និង Mayonnaise។ លាបល្បាយនេះទៅលើសក់របស់អ្នក ហើយគ្របវាជាមួយនឹងមួកផ្លាស្ទីក បន្ទាប់មកទុកវាឱ្យបាន ៣០នាទី រួចលាងជម្រះល្បាយនោះជាមួយនឹងទឹកត្រជាក់ ហើយកក់សក់លាងជម្រះដោយសាប៊ូធម្មតា ដែលអ្នកតែងប្រើ។
៥. ស៊ុត៖ រូបមន្តព្យាបាលសក់ស្ងួតភាគច្រើនធ្វើឡើងពីស៊ុត ពីព្រោះវាសម្បូរដោយជាតិប្រូតេអ៊ីន និង lecithin។ ម៉ាស់អាចធ្វើជាច្រើនវិធី។ អ្នកអាចប្រើជាមួយស៊ុតវាយបំបែក ដោយលាបវាទៅលើសក់ មួយភាគម្ដងៗ ហើយទុកវាឱ្យបាន ១០នាទី។ សូមចងចាំថា ស៊ុតនេះវាមានក្លិនឆ្អាបបន្តិចហើយ អញ្ចឹងត្រូវលាងវាជាមួយទឹក និងទឹកខ្មេះពណ៌ស៕ 
អត្ថបទ៖ ដេវីដ