ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងនៅប៉ុន្មាន​នាទីមុននេះថា ​ភ្លើងកំពុងបំផ្លាញផ្ទះ​អ្នកភូមិនៅក្បែរផ្សារផ្អាវ​ ស្ថិតក្នុង​ស្រុក​បាធាយ ។

សេចក្តីរាយការណ៍​បានបន្តថា ​នៅវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី០៣​ កុម្ភៈដដែលនេះ ​រថយន្តពន្លត់អគ្គិភ័យរបស់​ស្រុកជើងព្រៃ ​និងបាធាយបានចេញ​អន្តរាគមន៍ហើយ ។ មិនទាន់មាន​របាយការណ៍បឋមពីការខូចខាត​ដោយសារអគ្គិភ័យមិនទាន់​ដឹងមូលហេតុ​នេះនៅឡើយទេ ៕