ស្លុតអារម្មណ៍! ម្តាយបង្កប់កាមេរ៉ា ថតបាន ព្រលឹងខ្មោច២ នៅលើគ្រែដេក របស់កូន (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ បានដាក់បង្កប់កាមេរ៉ា ថតយកសកម្មភាព កូនតូចរបស់ខ្លួន ស្រាប់តែថតជាប់ ទាំងព្រលឹងខ្មោច ចំនួន២ កំពុងធ្វើចលនា នៅលើគ្រែដេក របស់កូន ទៀតផង ដែលមើលទៅ ពិតជាគួរឲ្យខ្លាច និងរន្ធត់ មែនទែន។

ស្លុតអារម្មណ៍! ម្តាយបង្កប់កាមេរ៉ា ថតបាន ព្រលឹងខ្មោច២ នៅលើគ្រែដេក របស់កូន (មានវីដេអូ)

ស្រ្តីជាម្តាយ មានឈ្មោះថា Jade Yates បានយកខ្សែវីដេអូ ដែលថតបាន ដ៏គួរឲ្យរន្ធត់នោះ បង្ហោះទៅលើ បណ្តាញសង្គម ហ្វេសប៊ុក ដោយសរសេរថា នាងមិនដែលជឿ ចំពោះរឿងខ្មោចបិសាចទេ ប៉ុន្តែទើបតែ ៥នាទី មុននេះ (ក្រោយពេលនាង បានមើលវីដេអូនោះ) ប៉ុណ្ណោះ ដែលធ្វើឲ្យនាងជឿ។

ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីជាម្តាយ ខាងលើ បានអះអាងថា បន្ទប់កូនស្រីតូច របស់ខ្លួន ឈ្មោះ Ruby បានបិទជិត និងមិនមានអ្នកផ្សេង ក្រៅពី Ruby ឡើយ។ អ្នកស្រី Jade បាននិយាយថា «អ្វីដែលខ្ញុំឃើញ គឺទារក ដែលធំជាង Ruby ចំនួន២នាក់ ដោយពួកគេកំពុងតែ ធ្វើចលនា ក្រោកឈរ និងអង្គុយចុះ។ ខ្ញុំអាចមើលឃើញ ព្រលឹងនោះ ដោយពួកគេ មានត្រចៀក ភ្នែក និងដៃ...»។

អ្នកស្រី Jade បានឲ្យដឹងទៀតថា អ្នកស្រីបានមើលវីដេអូ ដែលថតបានស្តែងៗនោះ អស់រយៈពេល ប្រមាណជា ២០នាទី ដោយជឿជាក់ថា គឺជាព្រលឹងខ្មោច ចំនួន២ មុនពេលដែលអ្នកស្រី ទៅពិនិត្យមើល បន្ទប់របស់ Ruby ដោយផ្ទាល់ ប៉ុន្តែពេលទៅដល់ បែរជាមិនឃើញ មានអ្វីទៅវិញ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូ ខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត