រថយន្ត​ក្រឡុក​ស៊ី​ម៉ងត៍​​​ ចុះ​ពី​លើ​ ស្ពាន​ព្រះ​មុនីវង្ស​ចាស់​​​​ ដាច់ហ្វ្រាំង សំណាង​ល្អ​ មិន​មាន​មនុស្សគ្រោះ​ថ្នាក់​

​រាជ​ធានី​ភ្នំពេញ ៖ តាម​​សេចក្តី​រាយ​ការណ៍​ ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹងថា ​​​មាន​រថយន្ត​ក្រឡុក​​ស៊ីម៉ងត៍​​​​មួយគ្រឿង ​បើក​​ចុះ​ពី​​​លើ​ ស្ពាន​​ព្រះ​មុនីវង្ស​ចាស់ ​​សុខៗ​ស្រាប់​តែ ដាច់​ហ្រ្វាំង​ ហើយ​អ្នក​បើក​បរ ​បួង​ចង្កូត​​បុក​ឡើង​លើ​សួន​ច្បារ​ ក្រោម​ស្ពាន​អាកាស ក្បាលថ្នល់ ​​​​​សំណាង​ល្អ​ មិន​បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​ ដល់​មនុស្ស​ ណា​ម្នាក់​ឡើយ ​ស្ថិត​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។​

​​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ ​បាន​ឱ្យ​ដឹង​​នៅ​​រសៀល ​ថ្ងៃ​ទី​២ កុម្ភៈ ​ថា ​មុន​ពេល​កើ​ត​ហេតុ គេ​ឃើញ​រថយន្ត​​ក្រឡុក​ស៊ីម៉ងត៍​ ម៉ាក​ប៊ីហ្ស៊ុយ​ប៊ីស៊ី ​​ពណ៌​ស ពាក់​ស្លាក​​ភ្នំពេញ ​​5A-1002 បើក​បរ ​ដោយ​បុរស​ម្នាក់ ​បើក​ចុះ​ពីលើ​ស្ពាន​​​​​ព្រះ​មុនីវង្ស​ចាស់​​​ ស្រាប់​តែដាច់​ហ្រ្វាំង ​​​ហើយ​​គេ​ឃើញ​​​ អ្នក​បើក​ប​រ​​បួង​ចង្កូត​​​រថយន្ត​ បុក​ឡើង​លើ​សួន​ច្បារ​ ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ទើប​មិន​បណ្តាល​ឱ្យ​ មាន​មនុស្ស​ណា​ម្នាក់ ​គ្រោះ​ថ្នាក់​​ក្នុង​ហេតុការណ៍​ នេះ​ឡើយ ​សំណាង​ហើយ​អ្នក​បើក​បរ ​​មាន​ស្មារតី​រឹង​មាំ​ ​បើ​ពុំ​នោះ​ទេ ​មិន​ដឹង​ជា​មាន​មនុស្ស​ស្លាប់​ និង​របួស​ប៉ុន្មាន​នាក់ នោះ​ឡើយ​ ៕

ក្រោយ​កើត​ហេតុ អ្នក​បើក​បរ​​ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់​ទុកតែ​រថយន្ត​​បង្ក​ នៅ​លើ​សួនច្បារ​ ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់ ៕

រថយន្ត​ក្រឡុក​ស៊ី​ម៉ងត៍​​​ ចុះ​ពី​លើ​ ស្ពាន​ព្រះ​មុនីវង្ស​ចាស់​​​​ ដាច់ហ្វ្រាំង សំណាង​ល្អ​ មិន​មាន​មនុស្សគ្រោះ​ថ្នាក់​
រថយន្ត​ក្រឡុក​ស៊ី​ម៉ងត៍​​​ ចុះ​ពី​លើ​ ស្ពាន​ព្រះ​មុនីវង្ស​ចាស់​​​​ ដាច់ហ្វ្រាំង សំណាង​ល្អ​ មិន​មាន​មនុស្សគ្រោះ​ថ្នាក់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត