ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់​មនុស្ស១៥នាក់ស្លាប់​ និងរបួស៣៨នាក់​ ក្នុងនោះ២៥នាក់​របួសធ្ងន់ដោយសារគ្រោះថ្នាក់​ចរាចរណ៍២៦លើក​កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​​រយៈពេលពីរថ្ងៃគិត​ចាប់ពីថ្ងៃទី០១​ដល់ថ្ងៃទី០២​ កុម្ភៈ ២០១៦ ។

បើតាមរបាយការណ៍​របស់នាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់​សាធារណៈនៃអគ្គស្នងការនគរបាលជាតិ​ក្រសួងមហាផ្ទៃបានបង្ហាញទៀតថា​ មូលហេតុដែលបង្កឲ្យ​កើត​មានគ្រោះថ្នាក់ចរាចរណ៍​ទំាង២៦លើកខាងលើ ​បណ្តាលមកពីអ្នកបើកបរល្មើស​ល្បឿន១២លើក ​ស្រវឹង០២លើក​ បើកជែង០៥លើក​ មិនគោរពសិទ្ឋិ​អាទិភាព០១លើក មិនប្រកាន់ស្តំា០៣លើក ​បត់គ្រោះថ្នាក់០១លើក​ និង​កត្តាយានយន្ត០២លើក ៕