Vardy រក​គ្រាប់​បាល់​ចូល​ទី​ដ៏​អស្ចារ្យ​ដើម្បី​​ជួយ​ឲ្យ Leicester បន្ត​នាំ​មុខលើ​តា​រាង

ខ្សែ​ប្រយុទ្ធ Jamie Vardy បាន​ស៊ុត​បាល់​​បញ្ចូល​ទី​២គ្រាប់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គ្រាប់​បាល់​ពី​ចម្ងាយ​យ៉ាងល្អ​មួយ​គ្រាប់​ផង​ដែរ ខណៈ​ដែល​ក្រុម Leicester City បានផ្តួល​​ក្រុម Liverpool ក្នុង​លទ្ធ​ផល ២-០ កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ធ្វើ​ឲ្យ​ចំណាត់​ថ្នាក់​នៅលើ​កំពូល​តា​រាង​​នៃក្រប​ខ័ណ្ឌ Premier League របស់​ពួកគេមាន​សុវត្ថិ​ភាព​។

jamie-vardyស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Manchester City បានរក្សា​ល្បឿ​ឆ្ពោះ​ទៅមុខ ពោល​គឺ​ត្រឹម​តែ​រយៈ​ពេលមួយ​ថ្ងៃ​ក្រោយ​ពីលោក Pep Guardiola ត្រូវ​បាន​ប្រកាស​ថា ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ពួកគេនោះ តាម​រយៈការ​​ដណ្តើម​បាន​ជ័យ​ជម្នះ ១-០ នៅលើ​ទឹក​ដីក្រុម Sunderland ក្រោម​គ្រាប់​បាល់​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Sergio Aguero ប៉ុន្តែ ក្រុម Arsenal បាន​បាត់​បង់​ល្បឿន​របស់​ពួក​គេ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល ០-០ នៅលើ​ទឹក​ដីខ្លួន​ឯង​ពេល​ជួបក្រុម Southampton​។ ក្រុម Manchester United បាន​​ជម្នះ​លើ​ឧប​ស័គ្គ​ផ្សេង​ៗ​ដើម្បីកត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-០ លើ​ក្រុម Stoke City ប៉ុន្តែ ​មិនមាន​អ្វី​អាច​បង្វែ​ការ​ចាប់​អារម្មណ៍​ទៅលើ​គ្រាប់​បាល់​ចូល​ទី​​យ៉ាងល្អ​របស់ Vardy ​ឡើយ ខណៈ​ដែលគ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​របស់​គេ​បាន​រក្សា​ធ្វើ​ឲ្យក្រុម Leicester នាំ​មុខ​៣​ពិន្ទុ​លើក្រុម​ឈរលេខ​២ Manchester City​។ ប្រភព​ព័ត៌​មាន​ផ្សេង​ៗ​បាន​លេច​ឡើង​នៅ​​ថ្ងៃ​ដដែលនោះ​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់​គ្លេស​វ័យ​២៩​ឆ្នាំ​រូបនេះ នឹង​ត្រូច​ចុះ​ហត្ថ​លេខា​លើ​​កុង​ត្រា​ថ្មី​​មួយ ហើយ​​រូប​គេ​បាន​ផ្តល់​នូវការ​ចង​ចាំមួយ​​ទៅលើ​ទេពកោសល្យ​របស់​គេនៅ​កីឡ​ដ្ឋាន King Power​។ រូប​គេ​បាន​រកគ្រាប់​បាល់​​បើក​ឆាក​ជា​មួយ​នឹង​គ្រាប់​បាល់ល្អ​ប្រចាំ​រដូវកាល​នេះ​ពី​តំបន់​ខាង​ស្តាំ តាម​រយៈ​ការ​រត់​ទៅ​ទទួល​បាល់​ពីសំណាក់​កីឡាករ Riyad Mahrez នៅ​ពាក់​កណ្តាល​តា​រាង មុន​នឹង​ស៊ុត​បាល់​បញ្ចូល​ទី​របស់​អ្នក​ចាំ​ទី Simon Mignolet ពី​ចម្ងាយ​​ប្រមាណ​ជា​២៧​ម៉ែត្រ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia