ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង អញ្ជើញចេញដំណើរ ទៅចូលរួមកិច្ចប្រជុំនៅចិន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ លោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចិន ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងប៉េកំាង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង នឹងជួបសំដែងការគួរសមជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕

ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង អញ្ជើញចេញដំណើរ ទៅចូលរួមកិច្ចប្រជុំនៅចិន

ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង អញ្ជើញចេញដំណើរ ទៅចូលរួមកិច្ចប្រជុំនៅចិន