សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យក្រសួង រៀបចំការប្រកួត កីឡាជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជាបានចំណារ ឯកភាពជាគោលការណ៍ ដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥ អនុញ្ញាតិឲ្យក្រសួងអប់រំ យុវជន និងកីឡារៀបចំការ ប្រកួតកីឡាជាតិ (National Game) ២ឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦នេះតទៅ។

ដោយយោងតាមទីស្តីការគណៈ រដ្ឋមន្ត្រីបានចេញលិខិតលេខ ១៣០សជណ.អវ ឲ្យក្រសួងអប់រំ យុវជន និងកីឡាចាប់ផ្តើមការងារ របស់ខ្លួនពីពេលនេះតទៅ។ ក្រសួងអប់រំ យុវជន និងកីឡាបានពិភាក្សាគ្នា យ៉ាងល្អិតល្អន់ជាមួយគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ដោយបានកំណត់ថា ឆ្នាំនេះនឹងរៀបចំការប្រកួត កីឡាជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៦ ចំពោះព្រឹត្តិការណ៍ខាង លើកនេះឲ្យបាន៤ដង មុនពេលឈានចូលការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចំណែកថវិកាសម្រាប់ការ ប្រកួតកីឡាថ្នាក់ជាតិនេះ ក្រសួងត្រូវបង្វែរថវិកាពីផ្អាក ការប្រកួតកីឡាភូមិភាគ និងទូទាំងប្រទេស ៤ ប្រភេទកីឡា រួមមានៈបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម រួមផ្សំជាមួយការស្វែងរក ការគាំទ្រពីដៃគូឯកជនដែល សហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបំពេញបន្ថែម៕