​អាហារ​ដែល​ស្ត្រី​រ៉ាំ​ង​រដូវ​ត្រូវការ​

​អាហារ​ដែល​ស្ត្រី​រ៉ាំ​ង​រដូវ​ត្រូវការ​

​ការថយចុះ​របស់​អ័រម៉ូន​ភេទ​ស្ត្រី អេ​ស្ត្រូជែន អាច​នាំឲ្យមាន​បញ្ហា​ជាច្រើន​ដល់​ស្ត្រី​ក្នុង​ពេល​រ៉ាំ​ង​រដូវ ដូចជា ក្តៅ​ពេញខ្លួន ស្ងួត​ទ្វារមាស និង​បែកញើស​ពេលយប់​ជាដើម​។ ខណៈពេល​ដែល​អ្នក​មិន​អាច​ចៀសផុត​បញ្ហា​ទាំងនេះ អ្នក​ក៏​អាច​កាត់​បន្ថយ​ឥទ្ធិពល​របស់​វា​តាមរយៈ​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​តាមរយៈ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ Phytoestrogen ដែល​វា​ស្រដៀង​គ្នា​នឹង​អ័រម៉ូន​អែ​ស្ត្រូជែន​ដែរ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​អាច​រក​បាន​ដើម្បី​ទទួលទាន​ក្នុងពេល​រ៉ាំ​ង​រដូវ​។

សណ្តែកសៀង​
តាម​ការសិក្សា​បានឲ្យដឹងថា សណ្តែកសៀង​គឺជា​អាហារ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ស្ត្រី​ក្នុង​ពេល​រ៉ាំ​ង​រដូវ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ Isoflavones ជា​ប្រភេទ Phytoestrogens ដែល​វា​មាន​ជាពិសេស​ក្នុង​សណ្តែកហ័​រឡាំង​តាវតែ​ម្តង​។ ការ​ញ៉ាំ​សណ្តែកសៀង ២៥​ក្រាម​ជាមួយ​នឹង​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​អាច​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​លើ​ស្ត្រី​រ៉ាំ​ង​រដូវ​បាន​។

ការ៉ុត​
ការសិក្សា​មួយ​ទៀត​និយាយថា ការ​ញ៉ាំ​ការ៉ុត​ក្នុងពេល​រ៉ាំ​ង​រដូវ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​របស់​ស្ត្រី​យ៉ាង​អស្ចារ្យ​។

សណ្តែកដី​
ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​ដែល​បាន​ញ៉ាំ​សណ្តែកដី​មួយ​ក្តាប់ដៃ​ជា​រៀង​រាល់​សប្តាហ៍​ឃើញថា អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បាន​។

ត្រសក់​
ត្រសក់​សម្បូរ​ជាតិ​ទឹក និង​សារធាតុ Phytoestrogen ហើយក៏​ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ស្ត្រី​ដែរ​។ ការ​ញ៉ាំ​ត្រសក់​មួយចំនួន​នៅ​ពេល​ល្ងាច​អាច​ជួយ​បំបាត់​រោគសញ្ញា​ក្តៅ​ពេញខ្លួន និង​បែកញើស​ពេល​យប់​បាន​។

តៅ​ហ៊ូ​
ទម្រ​ង​សណ្តែកសៀង​មួយទៀត​គឺជា​ប្រភេទ​តៅហ៊ូ​នេះឯង ដែល​វា​ជា​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន និង​សារធាតុ Isoflavones​។ ការ​ញ៉ាំ​តៅហ៊ូ​គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការទប់ស្កាត់​ការបាត់បង់​អ័រម៉ូន​អេ​ស្ត្រូជែន​ក្នុង​រាងកាយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។