​​​​​​​អ្នក​គ្រូពេទ្យ​ពិការ​​ជើង​ស៊ូ​ដើរ​ព្យាបាល​អ្នក​ភូមិ​​​​ជាង​១០០០​នាក់​រយៈ​ពេល​១៥ឆ្នាំ​

​​​​​​​អ្នក​គ្រូពេទ្យ​ពិការ​​ជើង​ស៊ូ​ដើរ​ព្យាបាល​អ្នក​ភូមិ​​​​ជាង​១០០០​នាក់​រយៈ​ពេល​១៥ឆ្នាំ​

​​អ្នក​គ្រូពេទ្យ​ជនជាតិ​ចិន​ម្នាក់​​​ បានពិការ​​​ជើង​សងខាង​ដោយ​សារ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​កុមារ​ភាព ​​តែ​​សុខចិត្ត​​ដើរ​​ព្យាបាល​​​អ្នក​ភូមិ​ជាង ១០០០​នាក់​ ​តាម​តំបន់​ព្រៃភ្នំ​​​​ នៅ​ភាគ​និរតី​​ក្រុង​ឆុងឈីង។

 

​​​​​​​អ្នក​គ្រូពេទ្យ​ពិការ​​ជើង​ស៊ូ​ដើរ​ព្យាបាល​អ្នក​ភូមិ​​​​ជាង​១០០០​នាក់​រយៈ​ពេល​១៥ឆ្នាំ​

 

អ្នក​គ្រូពេទ្យ​​មាន​ឈ្មោះ Li Juhongអាយុ​៣៧​ឆ្នាំ ​​​បាន​ប្រើ​ប្រាស់​​ជើងម៉ា​ឈើ​ចំនួន​២៤ ​​ដើរ​ ​​ផ្លាស់​​គ្នា​ ​ឬ​ស្វាមី​ជូន​ទៅ​ នៅ​ពេល​​អ្នក​ជំងឺ​ទូរស័ព្ទ​ហៅ​​​ព្យាបាល​ជាង ៦ពាន់​ដង ​ក្នុង​រយៈពេល ១៥​ឆ្នាំ​មក​នេះ។

 

ដើម​ហេតុ​​ធ្វើ​ឲ្យ​ពិការ​ គឺ​នៅ​ខែ​មិនា ​ឆ្នាំ ១៩៨៣ ​​​ពោល​​ Li Juhong ​មាន​អាយុ ៤ឆ្នាំ ​​អ្នក​គ្រូ​បាន​ដើរ​ទៅកាន់​សាលារៀន​មត្តេយ្យ ​ហើយ​ក៏​​​​ត្រូវ​រថយន្ត​​ដឹក​ទំនិញ​ធំ​មួយ​បុក​​​ជាប់​ក្រោម​រថយន្ត​ ដែល​ធ្វើ​ឲ្យ​​​ជើង​ខូច​ខ្ទេច។ ​ក្រោយ​មក​គ្រូពេទ្យ​បាន​កាត់​ចេញ​​ ​សល់​ត្រឹម​​តែ ៣សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ពី​គល់​ភ្លៅ។

 

​នៅ​ពេល​ Li ​អាយុ ៨​ឆ្នាំ​​​ គាត់​ចាប់ផ្ដើម​រៀន​ដើរ​ ដោយ​ដៃ​សង​ខាង​​កាន់​ជើង​ម៉ា​ជួយ​ទ្រ​ទម្ងន់​ខ្លួន​ទាំង​​មូល​។ ដោយសារ​​តែ​​គាត់​​ធ្លាប់​មាន​ក្ដី​ឈឺចាប់​​​​ក្នុង​​ការ​រស់​នៅ​ Li Juhong ​បាន​សម្រេច​ចិត្ត​​រៀន​មុខ​វិជ្ជាពេទ្យ​​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដទៃ​ទៀត។

 

​ក្នុង​ឆ្នាំ ​២០០០​​​ ក្រោយ​ពី​​សិក្សា​​​ក្នុង​សាលា​វិជ្ជាជីវៈ​ពិសេស​មួយ​រយៈពេល​ ៤​ឆ្នាំ​ Li បាន​ទទួល​​បរិញ្ញាបត្ររង និង​ចាប់ផ្ដើម​​ធ្វើ​ការ​​​ក្នុង​គ្លីនិក​​​មួយ​នៅ​ភូមិ​កំណើត​ Wadian។​ ​ក្រោយ​ធ្វើការ​​​បាន​ពីរ​ឆ្នាំ ​គាត់​បាន​ស្គាល់​បុរស​ម្នាក់​អាយុ​បង​គាត់​ពីរ​ឆ្នាំ​ ​​ដោយ​អ្នក​ទាំង​ពីរ​​​ស្រលាញ់​គ្នា និង​រៀប​ការ​​ជាមួយ​គ្នា​នៅ​ពេល​បន្ទាប់។

 

​​​​​​​ប្ដី​របស់​​អ្នក​គ្រូ​​បាន​បោះ​បង់​ការងារ​ (ពុំ​បញ្ជាក់​ការងារ​អ្វីទេ) និង​ធ្វើ​កិច្ចការ​ផ្ទះ​វិញ​ ​ដោយ​នាំ​​ Li ​ទៅកាន់​គ្លីនិក ​ចម្ងាយ​ប្រមាណ ៥០០ម៉ែត្រ​ពី​ផ្ទះ​ពួកគេ។ ​Li Juhong ​បាន​​ព្យាបាល​មនុស្ស​ជាង ១ពាន់​នាក់​ ​រស់​នៅ​ក្នុង​ផ្ទះ​ចំនួន​ជាង ៣០០កន្លែង ​ក្នុង​ភូមិ​ខាង​លើ​ ក្នុង​រយៈពេល ១៥​ឆ្នាំ​នេះ។

 

អ្នក​ភូមិ​វ័យ ៦០​ឆ្នាំ​ម្នាក់​ និយាយ​ថា​អ្នក​គ្រូពេទ្យ​នេះ ​តែង​តែ​ទៅកាន់​​ផ្ទះ​អ្នក​ជំងឺ​តាម​ការ​ទូរស័ព្ទ​ហៅ​​ ទោះ​បី​ជា​ខ្លួន​គាត់​ពិបាក​ដើរ និង​​​ផ្លូវ​​​រលាក់​យ៉ាង​ណា​​ក៏ដោយ៕

 

​​​​​​​អ្នក​គ្រូពេទ្យ​ពិការ​​ជើង​ស៊ូ​ដើរ​ព្យាបាល​អ្នក​ភូមិ​​​​ជាង​១០០០​នាក់​រយៈ​ពេល​១៥ឆ្នាំ​

 

​​​​​​​អ្នក​គ្រូពេទ្យ​ពិការ​​ជើង​ស៊ូ​ដើរ​ព្យាបាល​អ្នក​ភូមិ​​​​ជាង​១០០០​នាក់​រយៈ​ពេល​១៥ឆ្នាំ​

 

​​​​​​​អ្នក​គ្រូពេទ្យ​ពិការ​​ជើង​ស៊ូ​ដើរ​ព្យាបាល​អ្នក​ភូមិ​​​​ជាង​១០០០​នាក់​រយៈ​ពេល​១៥ឆ្នាំ​

 

​​​​​​​អ្នក​គ្រូពេទ្យ​ពិការ​​ជើង​ស៊ូ​ដើរ​ព្យាបាល​អ្នក​ភូមិ​​​​ជាង​១០០០​នាក់​រយៈ​ពេល​១៥ឆ្នាំ​

 

​​​​​​​អ្នក​គ្រូពេទ្យ​ពិការ​​ជើង​ស៊ូ​ដើរ​ព្យាបាល​អ្នក​ភូមិ​​​​ជាង​១០០០​នាក់​រយៈ​ពេល​១៥ឆ្នាំ​

 

 

ចុចអាន៖ គ្រូពេទ្យ​ពិការ​ជើង​ ដើរ​​ព្យាបាល​អ្នក​ជំងឺ​​​ដល់​​ផ្ទះ ​​រយៈ​ពេល ១២ឆ្នាំ

ចុចអាន៖ គ្រូពេទ្យ​ចិត្ត​ធម៌ ព្យាបាល​អ្នក​ជំងឺ​ក្រី​ក្រ​១០ម៉ឺន​នាក់ មិន​យក​ប្រាក់

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People