“បារ​ខែម​អង្គរ ២០១៦” ជំរុញ​ការ​អភិវឌ្ឍ​អាជីវកម្ម​​​​ការ​ដៅ​ផែនទីលើ Google Map​

“បារ​ខែម​អង្គរ ២០១៦” ជំរុញ​ការ​អភិវឌ្ឍ​អាជីវកម្ម​​​​ការ​ដៅ​ផែនទីលើ Google Map​

តើ​ប្រិយមិត្ត​មាន​រូបភាព​ស្អាត​ៗ ​ដែល​ចង់​បង្ហាញ​ទេ​ដូច​ជា រូប​សាកលវិទ្យាល័យ រូប​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាង​កាហ្វេ​ជាដើម ជា​ពិសេស​ដាក់​បង្ហាញ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​នៅ​លើ Google Map គឺ​អាច​ចូល​រួម​ជាមួយ​ព្រឹត្តិការណ៍​បាខែម​ខ្នាត​តូច​នៅ​អង្គរខេត្ត​សៀមរាប​។

 

ព្រឹត្តិការណ៍​បារ​ខែម​ខ្នាត​តូច​នេះ​នឹង​រៀបចំ​នៅ​ថ្ងៃនេះ​នៅ​ម៉ោង ១៣:៣០ ដល់ ១៦:៣០ នាទី​ល្ងាច​​នៅ​សាកល​វិទ្យាល័យ​សៅស៍​អ៊ីសថ៍​អេយសៀ​និង​មាន​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន Google មក​ធ្វើ​បទ​បង្ហាញ​ទៀត​ផង​ដើម្បី​ឲ្យ​​បាន​យល់​ដឹង​អំពី អត្ថប្រយោជន៍​នៃ​ការ​ដៅ​ផែនទី ក៏​ដូច​ជា​ការ​ថត​រូប ទីតាំង​អាជីវកម្ម ដើម្បី​ដាក់​ក្នុង Google Map ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទេសចរណ៍​ឲ្យបាន​ដឹង​ពី​ទីតាំង​និង​រូបភាព នៃ​អាជីវកម្ម​របស់ពួក​​គាត់។

 

“បារ​ខែម​អង្គរ ២០១៦” ជំរុញ​ការ​អភិវឌ្ឍ​អាជីវកម្ម​​​​ការ​ដៅ​ផែនទីលើ Google Map​

បន្ថែម​ពី​នេះ ក៏​មានការ​​ធ្វើ​បទ​បង្ហាញ​នានា​ទាក់​ទង​ជាមួយ Google Map និង​បង្ហាញ​អំពី website មាន​ប្រយោជន៍​នានា​សម្រាប់​អាន សម្រាប់​អ្នក​ចង់​ស្វែង​យល់​ពី​ការ​ធ្វើអាជីវកម្ម និង ទីផ្សារ Online Marketing ដោយ​មាន​ប្រធានបទ​និង​វាគ្មិន​ដូចជា៖

 

១.ការ​ធ្វើ​បទ​បង្ហាញ​អំពី​អត្ថប្រយោជន៍​និង​របៀប​ដាក់​ទីតាំង​អាជីវកម្ម​ឲ្យ Google ឲ្យ​​ទទួល​ស្គាល់​លើ Google Map ដោយ​លោក ហេង សុវណ្ណ Google Street View Trusted Photographer @ getinside360.com នៅ​ម៉ោង ២ រសៀល​។
២.បទ​បង្ហាញ​អំពី​ព័ត៌មាន​លើ​អ៊ីនធឺណិត​សម្រាប់​អាន​បន្ថែម ចំណេះដឹង អាជីវកម្ម និង​ទីផ្សារ ដោយ​លោក បេ ចន្ត្រា ប្រធាន​ទំនាក់​ទំនង​សង្គម​នៃ​អង្គភាព Development Innovations នៅ​ម៉ោង ៣ រសៀល។
៣.ការ​ធ្វើ​បទ​បង្ហាញអំពី​របៀប​ថតរូប​ទិដ្ឋភាព​វិលជុំ និង​របៀប​ដៅ​ផែនទី​អាជីវកម្ម​លើ ផែនទី​បច្ចេកវិទ្យា GOOGLE ដោយ​លោក ជី សុផាត ប្រធាន​អ្នក​រៀប​ចំ​កម្មវិធី​បារខែម​អង្គរ និង Regional Lead Cambodia @Google Mapmaker នៅ​ម៉ោង​ ៣:៣០ នាទី​រសៀល។

 

ព្រឹត្តិការណ៍​បារ​ខែម​ខ្នាត​តូច​​បើក​ទូលាយ​​អាច​ចូល​រួម​ដោយ​សេរី និង​ឥត​គិត​ថ្លៃ! ប្រិយមិត្តមាន​បំណង​ចូលរួម​កម្មវិធី​នេះ អាច​ចុះ​ឈ្មោះ​នៅទីនោះបាន។

អត្ថបទ៖ រក្សា