ថៃ​រកបាន ៣,៧ពាន់​លាន​ដុល្លារ​ពី​ការនាំ​បន្លែ-ផ្លែឈើ​ចេញ​កាលពី​ឆ្នាំមុន

កាលពី​ឆ្នាំ២០១៥ ថៃ​ទទួលបាន​ចំណូល​ប្រមាណ៣,៧ពាន់​លាន​ដុល្លារ ពី​ការនាំចេញ​ផ្លែឈើ​ស្រស់ ស្ងួត ក្រៀម និង​បន្លែ​ទៅកាន់​ទីផ្សាធំៗលើ​ពិភពលោក ដែលមាន​ចិន វៀតណាម ហុងកុង ជប៉ុន និង​សហរដ្ឋអាមេរិក។

អ្នកស្រី Malee Choklamlert អគ្គនាយិកា​នៃ​នាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម បាន​អះអាងថា ថៃ​បាន​នាំចេញ​បន្លែ និង​ផ្លែឈើ ប្រមាណ១,៦លាន​តោន ដោយមាន​ទឹកប្រាក់​សរុប ៣,៧ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​កើន ៤,៤ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៤ ។

តាម​សម្តី​ដែល​ដកស្រង់​ដោយ​កាសែត​ចិន Shanghaidaily ក្រៅពី​ទីផ្សារ​ធំ​នៅលើ​ពិភពលោក បន្លែ-ផ្លែឈើ​ថៃ​មាន​អតិថិជន​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ដូចជា កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ អ៊ីរ៉ង់ អា​រ៉ា​ប៊ី​សា​អូឌីត ចក្រភព​អង់គ្លេស ហូ​ឡង់ និង​អូស្ត្រាលី។

បើតាម​អ្នកស្រី Choklamlert ការនាំចេញ​ផ្លែ​ធូ​រេ​ន ទទួលបាន​ចំណូល​ជិត៤លាន​ដុល្លារ​អាមេរិក ជាពិសេស​ពី​ទីផ្សារ​ចិន។ ផលិតផល​ក​សិ​ម្ម​របស់​ថៃ​ដែល​លក់​នៅ​ទីផ្សារ​បរទេស​រួមមាន​ដូចជា មៀន ម​ង្ឈុ​ត ពោត​ផ្អែម ម្នាស់ សណ្តែក ទឹក​ផ្លែឈើ និង​បន្លែ​ជាច្រើន​មុខ។

អគ្គនាយិកា​នៃ​នាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម បាន​បន្ថែមថា ការនាំចេញ​បន្លែ-ផ្លែឈើ ទៅ​ក្រៅប្រទេស​មានការ​កើនឡើង ១៦៦ភាគរយ​នៅ​ឡាវ ៦៦ភាគរយ​នៅ​មី​យ៉ាន់​ម៉ា ៦៣ភាគរយ​នៅ​អ៊ីរ៉ង់ និង៣៤ភាគរយ​នៅ​កម្ពុជា៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​