គ​ណៈ​ក​ម្ម​កា​រ​ចំ​រុះ ធ្វើ​កា​រ​ហា​ម​ឃា​ត់​ និ​ង ធ្វើ​កិ​ច្ច​ស​ន្យា​ប​ញ្ឈ​ប់​កា​រ​រំ​លោ​ភ​ឈូ​ស​ឆា​យ​ដី​ព្រៃ​ភ្នំ​នៅ​ ខេត្ត​ប៉ៃ​លិ​ន​

សមត្ថកិច្ច​ចំ​រុះរួ​ម​មា​ន​អា​ជ្ញា​ធ​រ​ដែ​ន​ដី រដ្ឋ​បា​ល​ព្រៃ​ឈើ  ម​ន្ត្រី​ប​រិ​ស្ថា​ន​ ភូ​មិ​បា​ល​ស្រុ​ក ដែ​ល​ដឹ​ក​នាំ​ដោ​យ​លោ​ក ជុំ សែន​សុ​ធា ព្រះ​រា​ជ​អា​ជ្ញា​អ​ម​សា​លា​ដំ​បូ​ង​ខេ​ត្ត​ប៉ៃ​លិ​ន ក្រ​ឡា​ប​ញ្ជី​​​បា​ន​ចុះ​ពិ​និ​ត្យ​ទី​តាំ​ង​ដែ​ល​មា​ន​ប​ទ​ល្មើ​ស​ឈូ​ស​ឆា​យ​រា​ន​ដី​ព្រៃ​ឈើ​ភ្នំ    ដែ​ល​មា​ន​ទំ​ហំ​ប្រ​ហែ​ល​ជា​ង​ក​ន្លះ​ហិ​ក​តា ​នៅ​ចំ​នុ​ច​ភូមិ​ផ្សា​រ​ព្រំ ឃុំ​ស្ទឹ​ង​កា​ច់​ ស្រុ​ក​សា​លា​ក្រៅ ខេ​ត្ត​ប៉ៃ​លិ​ន កា​ល​ពី​ថ្ងៃ​ទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៦ ម្សិ​ល​មិ​ញ​ ។ លោក ជុំ សែនសុធា  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនបានឱ្យដឹងថា ៖ ទី​តាំ​ង​ដែ​ល​មា​ន​ប​ទ​ល្មើ​ស​ឈូ​ស​ឆា​យ​ដី​ព្រៃ​ឈើ​ភ្នំ ដែលមានទំហំប្រហែលជាងកន្លះហិកតានេះ បង្កឡើងដោយឈ្មោះ មិន សូវុធ ភេទប្រុស អាយុ ៤៦​ឆ្នាំ មានមុខរបរជាមន្រ្តីប៉ូលីសអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិឡែម ស្រុ​ក​កំ​រៀង​ដែ​ល​មា​ន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេ​ខ ៣៤ E0 ផ្លូវលេខ ៣៧៤ ភូមិ៧ សង្កាត់ទួលស្វាយព្រៃបួន ខ័ណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុ​ប្ប​ន្ន​រ​ស់​នៅ​ភូ​មិ​ផ្សារ​ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ពេលកំលាំងចំរុះបានចុះមកដល់ទីតាំងល្មើសឈ្មោះ  មិន សូវុធ មិនបាននៅកន្លែងកើតហេតុទេ […]