វិធីបញ្ចុះសម្ពាធឈាមឡើង​ខ្ពស់​ក្នុងរយៈពេល ៥នាទី

បច្ចុប្បន្ននេះ ជំងឺដែល​គ្រោះថ្នាក់ខ្លាំងជាងគេបំផុតគឺ ជំងឺ​លើសឈាម ដែល​បណ្តាល​មកពីភាព​តានតឹងខ្លាំង, អត់​ងងុយ, ធាត់​ពេក, ទទួលទាន​អាហារប្រៃ,ជក់បារី និង​ទទួលទាន​ជាតិស្រវឹង​ច្រើន។

ជីវិតរស់នៅប្រចាំថ្ងៃ​ដើរតួនាទីសំខាន់​ក្នុងការព្យាបាល​ជំងឺលើសឈាម​របស់អ្នក។ ប្រសិនបើ​អ្នកអាច​ទប់ទល់​នឹងជំងឺ​លើសឈាម​ក្នុងជីវិតរស់​នៅប្រចាំថ្ងៃ​របស់អ្នក​បានយ៉ាងជោគជ័យ នោះអ្នកអាច​គេចផុត​ពីការប្រើថ្នាំបាន។

វិធីបញ្ចុះសម្ពាធឈាមឡើង​ខ្ពស់​ក្នុងរយៈពេល ៥នាទី

ប្រសិនបើអ្នក​ចង់ដឹងពីមូលហេតុ​ដែលធ្វើឲ្យ​លើសឈាម ខាងក្រោមនេះ​ជាកត្តាគ្រោះថ្នាក់មួយ​ចំនួន៖

អត់​ងងុយ

កម្រិតភាព​តានតឹងខ្ពស់

ការទទួលទានអាហារ​ដែលសម្បូរ​ជាតិខ្លាញ់ ឬជាតិប្រៃ​ច្រើន

ភាព​ធាត់ខ្លាំង

ការ​ជក់បារី

ការទទួលទាន​ជាតិស្រវឹង

លើសពីនេះ​ទៀត ប្រសិនបើប្រវត្តិគ្រួសារ​របស់អ្នក​ធ្លាប់មានអ្នក​កើតជំងឺលើស​ឈាម អ្នកប្រហែល​ជាចង់ឆ្លុះមើល​សម្ពាធឈាម​របស់។

ដើម្បីធ្វើឲ្យសម្ពាធ​ឈាមរបស់អ្នក​ធម្មតា វេជ្ជបណ្ឌិត​លោក Lu Hun Sen បានបង្ហាញ​ពីអាថ៌កំបាំងតាមក្បួន​​​បុរាណចិន​។

ចំណុចទី ១

វាស្ថិតនៅខាងក្រោយឆ្អឹង​ទន់របស់ត្រចៀក​រហូតដល់​កណ្តាលឆ្អឹង​ជុំវិញក។ ចំណុចនេះ​មិនត្រូវ​ច្របាច់, ដុស ប៉ុន្តែប្រើដៃស្ទាប​អង្អែល។

ធ្វើម្ខាងៗឲ្យ​បាន ១០ដង ហើយផ្លាស់ប្តូរទៅ​ម្ខាងទៀត ១០ដង​ដូចគ្នា។

ចំណុចទី ២

ចំណុចនេះចាប់ផ្តើម​ពីផ្ទៃមុខរបស់អ្នក​ដល់ស្លឹកត្រចៀក​ចម្ងាយជិតកន្លះអ៊ិញ ពីត្រចៀក និងដល់​ចុងច្រមុះ​របស់អ្នក។

ម៉ាស្សា​ទាំងសងខាង​ដោយប្រើចុងម្រាមដៃ​របស់អ្នក​រយៈពេល​ប្រហែល ៦០វិនាទី។ កុំម៉ាស្សាខ្លាំងៗ​ពេក ព្រោះអាច​ធ្វើឲ្យអ្នក​ឈឺ។ ចំណុចនេះនឹង​ធ្វើឲ្យសម្ពាធឈាម​ស្រកចុះ។

ត្រូវប្រាកដ​ថា ការព្យាបាលនេះ​នឹងធ្វើឲ្យសម្ពាធ​ឈាមរបស់អ្នកត្រលប់​ទៅដូច​ដើម ដូច្នេះកុំស្ទាក់​ស្ទ័រនឹង​ការអនុវត្តវា។

តាម​ឱសថចិន គន្លឹះធ្វើឲ្យសម្ពាធ​ឈាមថយ​ចុះ​គឺ ការម៉ាស្សាត្រង់​ចំណុច​ទាំងនេះ។

វានឹងជួយ​ឲ្យលំហូរឈាមក្នុងខ្លួន​រត់បាន​ត្រឹមត្រូវ និងជួយការពារ​រាងកាយ​ពីជំងឺ៕

 

ដោយ៖ ដារ៉ា

 

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីបញ្ចុះសម្ពាធឈាមឡើង​ខ្ពស់​ក្នុងរយៈពេល ៥នាទី