របប​អាហារ​ពិសេស! ​សម្រក​ទម្ងន់ ​១០ផោន ​ក្នុង​មួួយ​សប្ដាហ៍

ផែនការ​របប​អាហារនេះ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បាន​ចុះបញ្ជី​ និង​មាន​ការ​អនុញ្ញាត​ពីអ្នក​ឯកទេស​ខាងជីវជាតិ​ យល់​ព្រម​ក្នុង​ការ​ឲ្យអនុវត្ត​ជាមួយ​របប​អាហារ​សម្រក​ទម្ងន់​មួយនេះ​ជាផ្លូវការ។ ​វាត្រូវ​បានពឹង​ផ្អែក​ទៅ​លើអាហារ​រូបត្ថម្ភ​ទាំងស្រុង ​ហើយ​អ្វីទាំង​អស់​ដែល​អ្នកត្រូវការ ​គឺការ​ប្រើ​ប្រាស់​ជាមួយ​អាហារ​ស្រស់​ជារៀង​រាល់ថ្ងៃ។

 

របប​អាហារ​ពិសេស! ​សម្រក​ទម្ងន់ ​១០ផោន ​ក្នុង​មួួយ​សប្ដាហ៍

អ្នកជំនាញ​ជាម្ចាស់​គ្លីនិក​អាហារ​រូបត្ថម្ភ ​នាង​បាន​ផ្ដល់​ដំបូន្មាន​លើការ​បរិភោគ​អាហារ​ដែល​មាន​សុខភាពល្អ ​និងការ​ធ្វើលំហាត់​ប្រាណ​ដល់​ក្រុម​គ្រួសារ ​ដើម្បី​ជួយ​ដល់​កុមារ​និង​សក្ដានុពល​កំណើន​សេដ្ឋកិច្ច​ជាអតិបរិមា​សម្រាប់​សុខភាព​របស់ពួកគេ។​

លើសពីនេះទៅទៀត, ​នាងបាន​ប្រាប់ឲ្យដឹងថា ​ការប្រើថ្នាំគ្រាប់​សម្រកទម្ងន់ ​អាចនាំឲ្យ​មានបញ្ហា​ដល់សុខភាព, ​រាគរូស, ​ក្អួតចង្អោរ ​និងស្ថាន​ភាពសុខភាព​មិនល្អ​ផ្សេងទៀត។

ប្រសិនបើអ្នកធ្វើតាមផែនការរបបអាហារនេះទៀតទាត់ ​អ្នកនឹង​អាច​សម្រកទម្ងន់​បានពី ​១០–១៥ ផោន​យ៉ាងមាន​ប្រសិទ្ធភាព។ ​ដោយគ្រាន់តែ​ធ្វើការត្រួតពិនិត្យ​ទៅលើការ​ទទួលទាន​របបអាហារ​របស់អ្នក​ឲ្យបាន​ត្រឹមត្រូវ ​គឺជាការល្អ​ប្រសើរបំផុត។

ពេលដំបូង ​និងសំខាន់បំផុត ​គឺអ្នកត្រូវ​គ្រប់គ្រង​របបអាហារ​ឲ្យមាន​តុល្យាភាព​សម្រាប់​មួយសប្ដាហ៍នេះ។ ​អ្នកកុំគិតពី​ទម្ងន់របស់អ្នក​សម្រាប់ ៧ថ្ងៃ ​នៃរបបអាហារនេះ។ ​ផ្ទុយទៅវិញ, ​អ្នកគួរតែ​ធ្វើខ្លួន​ឲ្យមាន​អារម្មណ៍​ល្អប្រសើរ​ជាងមុន ​ដើម្បី​ទទួលយក​នូវលទ្ធផល​ពេលរាង​កាយរបស់អ្នក​ស្រកទម្ងន់។ ​ត្រឹមតែ ៧ថ្ងៃ ​រាងកាយ​របស់អ្នក​នឹងសម្រក​ទម្ងន់​ជាច្រើនផោន ​ដែលជាក្ដី​ស្រម៉ៃ​របស់អ្នក​ជាយូរមក​ហើយ។

របបអាហារ ៧ថ្ងៃៈ សេចក្ដីណែនាំសម្រាប់ថ្ងៃនីមួយៗ

- ថ្ងៃទី១៖ បរិភោគប្រភេទផ្លែឈើណាមួយ, លើកលែងតែចេក។ អ្នកអាចបរិភោគផ្លែប៉ោម, ឪឡឹក និងផ្លែក្រូច។
- ថ្ងៃទី២៖ បរិភោគប្រភេទបន្លែឆៅ ឬឆ្អិនណាមួយក៏បាន តាមចំណង់ចំណូលចិត្តរបស់អ្នក។ ​អ្នកអាចបរិភោគ ​បន្លែសាលាដ ​ឬចម្អិនវា​ជាមួយ​អំបិល​ និងម្រេច។
- ថ្ងៃទី៣៖ បរិភោគផ្លែឈើ និងបន្លែឆៅ ឬឆ្អិនខាងលើរួមបញ្ចូលគ្នា។
- ថ្ងៃទី៤៖ អ្នកគួរតែបរិភោគទឹកគោស្រស់, ចេក និងស៊ុបដែលមានកម្រិតកាល់ឡូរីទាប។ ​នេះអាច​ជាថ្ងៃ​ដែលពិបាក​អនុវត្ត ​ចាប់តាំងពី​បានពាក់​កណ្ដាល​នៃផែនការ​របប​អាហារនេះ។
- ថ្ងៃទី៥៖ បរិភោគរួមបញ្ចូលគ្នានៃបាយ, ផ្លែឈើ និងបន្លែ។ នៅពេលដែលអ្នកបានព្យាយាមអនុវត្តជិតដល់ថ្ងៃចុងក្រោយ​នៃរបបអាហារនេះ ​អ្នកនឹង​មានអារម្មណ៍ថា ​រាងកាយ​របស់អ្នក​បានស្រក​ទម្ងន់ហើយ។ ​ពេលនេះ ​អ្នកអាចបរិភោគ​ផ្លែប៉េងប៉ោះបន្ថែម​ ព្រោះពួកគេ​មានតួនាទី​យ៉ាងសំខាន់​ក្នុងដំណើរ​ការដុត​បំផ្លាញ​ជាតិខ្លាញ់​ក្នុង​រាងកាយ។
- ថ្ងៃទី៦៖ បរិភោគបន្លែ និងបាយជាមួយសាលាដ ហើយនឹងស៊ុបដែលអ្នកធ្វើដូចនៅថ្ងៃទី២ និងថ្ងៃទី៤ ចឹងដែរ។
- ថ្ងៃទី៧៖ បន្តការបរិភោគជាមួយបាយ, សាលាដ និងស៊ុប។ រក្សាទម្លាប់បរិភោគអាហាដែលនាំឲ្យមានសុខភាពល្អជាប្រចាំ ទើបជាការប្រសើរបំផុតសម្រាប់អ្នក។

សូមបញ្ជាក់៖ ចំពោះអ្នកដែលកំពុងមានបញ្ហាជាមួយការឡើងសម្ពាធឈាមខ្ពស់ ​និងឈឺសន្លាក់​ដោយ​សារការ​លើសទម្ងន់ ​អ្នកមិនគួរ​ទទួលយក​ការអនុវត្ត​ជាមួយ​ផែនការ​របប​អាហារ​មួយនេះឡើយ៕

ដោយ៖ Brugn
ប្រភព៖  justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • របប​អាហារ​ពិសេស! ​សម្រក​ទម្ងន់ ​១០ផោន ​ក្នុង​មួួយ​សប្ដាហ៍