កាមេរ៉ា​របស់​ Galaxy S7 នឹង​លែង​លយ​ចេញ​មក​ក្រៅ​ដូច​មុនទៀត​ហើយ​


កាមេរ៉ា​របស់​ Galaxy S7 នឹង​លែង​លយ​ចេញ​មក​ក្រៅ​ដូច​មុនទៀត​ហើយ​

នៅ​ពេល​ដែល​ក្រុមហ៊ុន​ Samsung បង្ហាញ​ទូរសព្ទ​ Galaxy S6 និង​ Galaxy S6 Edge កាល​ពី​ឆ្នាំ​ទៅ​ មាន​មតិ​មួយ​ចំនួន​បាន​រិះ​គន់​លើ​កាមេរ៉ា​​ផ្នែក​ខាង​ក្រោយ​ដែល​លៀន​ចេញ ហើយ​ក៏​មាន​សំនួរ​ចោទ​សួរ​ថា​ក្រុមហ៊ុន​នឹង​ពិចារណា​កែ​ខៃ​ចំណុច​នេះ​លើ​ការ​ផលិត​ទូរសព្ទ​ជំនាន់​ថ្មី​​ឬ​យ៉ាង​ណា។

 

កាមេរ៉ា​របស់​ Galaxy S7 នឹង​លែង​លយ​ចេញ​មក​ក្រៅ​ដូច​មុនទៀត​ហើយ​

 

បើ​យោង​តាម​រូបភាព​​បែក​ធ្លាយ​មួយ​សន្លឹក​ដែល​ចែក​ចាយ​កាល​ពី​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​កាមេរ៉ា​ Galaxy S7 នឹង​មិន​លយ​ចេញ​មក​ក្រៅ​ខ្លាំង​ដូច​មុន​ ដោយ​កម្រាស់​ដែល​លយ​មាន​ត្រឹម​​​ ០,៨​ម.ម​តែ​ប៉ុណ្ណោះ។ ត្បិត​ថា​កាមេរ៉ា​មិន​រាប​ស្មើ​ជាប់​នឹង​ផ្ទៃ​ខាង​ក្រោយ​ទូរសព្ទ​ប៉ុន្តែ​បើ​ប្រៀប​នឹង​ទូរសព្ទ​ជំនាន់​មុន​គឺ​ខុស​គ្នា​ឆ្ងាយ​ដែល​លយ​ចេញ​ដល់​ទៅ​ ១,៧​​ម.ម។

 

កាមេរ៉ា​របស់​ Galaxy S7 នឹង​លែង​លយ​ចេញ​មក​ក្រៅ​ដូច​មុនទៀត​ហើយ​

 

មិន​ទាន់​មាន​ប្រភព​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​​​តើ​​ទម្រង់​កាមេរ៉ា​ថ្មី​​នេះ​នឹង​ប្រើ​ប្រាស់​តែ​លើ​ Galaxy S7 ឬ​​បូក​រួម​ទាំង​ម៉ូដែល​​ Galaxy S7 Edge ផង​ដែរ​នោះ។ បញ្ជាក់​ជា​ថ្មី​ថា​ទូរសព្ទ​ Galaxy S7 និង​ S7 Edge នឹង​ត្រូវ​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​ Unpacked ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ខាង​មុខ​នេះ​ហើយ៕
ចុច​អាន៖ Samsung ​អាច​បញ្ចេញ​កាមេរ៉ា​ថត​បាន​៣៦០​ដឺក្រេ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​