ឌុប​គូ​ដណ្ដឹង​ទៅ​សាលាសង្កាត់​រត់​ច្បាប់​ការ ត្រូវ​រថយន្តបុក​ស្លាប់​និង​របួសធ្ងន់​៣​នាក់​

កែប: អ្នក​កំ​ឡោះ​ម្នា​ក់បាន​ស្លាប់​និង នាងក្រមុំ​ម្នាក់​រួមជាមួយ​ប្អូនស្រី​ម្នាក់ទៀត​របួសធ្ងន់ដោយ​គ្រោះ ចរាចរណ៍​រវាង​រថ​យន្ត​សាំង​យ៉ុង​១២​កៅអី​បុក​ជាមួយ​ម៉ូតូ ខណ​:ពេល​បើក​ឡើង​ផ្លូវជាតិ​មិន​ប្រយ័ត្ន ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅលើកំណាត់​ផ្លូវជាតិ​លេខ​៣៣​កំពត​-​កែប​ត្រង់ចំណុច​ខាងកើត គីឡូម៉ែត្រ​លេខ​១៣(ចម្ងាយ​ពី​បង្គោល​១៦៣​ម៉ែត្រ​)​ស្ថិត​ក្នុងភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ
ក្រុងកែប​។​

​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បងជីវិត​មានឈ្មោះ​គង ផុ​ក អាយុ​២៤​ឆ្នាំ មាន​ទីលំនៅកន្លែងកើតហេតុ​។ ឌុប​ស្ត្រី​ម្នាក់​ជា​គូ​ដណ្ដឹង​ឈ្មោះ​ខេង ចាន់នី អាយុ​២១​ឆ្នាំ និងប្អូនស្រី​របស់​គូ​ដណ្ដឹង​ម្នាក់​អាយុ​៦​ឆ្នាំ ដើម្បី​ទៅ​សាលាសង្កាត់​រត់​ច្បាប់​ការ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១២ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត​1E-5778​ឌុប​គ្នា​៣​នាក់​​បើក ចេញពីផ្ទះ​ឡើងមក​លើផ្លូវ​ជាតិលេខ​៣៣ ក្នុង​បំណង​ដើម្បី​ទៅ​សាលាសង្កាត់​រត់​ច្បាប់​ការ ក៏ត្រូវ​បាន​ជួបគ្រោះថ្នាក់​ដោយ​រថយន្ត ​សាំង​យ៉ុង​១២ កៅអី ពណ៌​ប្រផេះ ១​គ្រឿង​បើកបរក្នុងទិសដៅ ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​គូទ​ម៉ូតូពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ ទាំង​៣​នាក់​បោក​ខ្ទប់​កញ្ចក់​រថយន្ត និង​ខ្ទាតទៅមុខ​រថយន្ត​ចម្ងាយ​ជាង​១០​ម៉ែត្រ​រងរបួស​ផុង​លលាដ៍​ទាំង​៣​នាក់ សន្លប់ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ​។​

​ភ្លាមៗ​នោះ សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត ប៉ុន្តែដោយសារ​បុរស​អ្នកបើក​ម៉ូតូ​របួសធ្ងន់​ពេក​ក៏​ផុ​ស្លាប់​ពេល បញ្ជូនទៅ​សង្គ្រោះ​។

ចំណែក​រថយន្ត​បង្ក​ម៉ាក​សាំង​យ៉ុង​១២​កៅអី​ដឹក អ្នកដំណើរ​ពី​ថ្ម​ស​ទៅ​កំពង់ត្រាច ពាក់ស្លាក​លេខ ភ្នំពេញ 2X-6225​។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​គេចខ្លួនបាត់​។ ចំណែក​រថយន្តនិង​ម៉ូតូ​ត្រូវបាន សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យកមក​​រក្សាទុក រង់ចាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕R

ឌុប​គូ​ដណ្ដឹង​ទៅ​សាលាសង្កាត់​រត់​ច្បាប់​ការ ត្រូវ​រថយន្តបុក​ស្លាប់​និង​របួសធ្ងន់​៣​នាក់​