អ្នកកាសែត​២​នាក់ ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន ស្លាប់​ម្នាក់​របួស​ម្នាក់ នៅ​បាត់ដំបង​

បាត់ដំបង: អ្នកកាសែត​ចំនួន​២​នាក់ នៅ​ខេត្តបាត់ដំបង បាន​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​របួសធ្ងន់ដោយ​ជួប​គ្រោះថ្នាក់ ចរាចរណ៍​ខ​ណះ​ពេល​​កំពុង​ជិះ​ម៉ូតូ ត្រឡប់ មកពីរ​យកព័ត៌មាន នៅ​ស្រុក​កំរៀង​វិញ លុះ​មកដល់ ចំណុច​ផ្លូវ​កោង​បាន​វា​រថយន្ត​និង​គេច​ពីរថយន្ត​១​គ្រឿង​ផ្សេងទៀត ទៅបុក​និង​បង្កាន់ដៃស្ពាន ពេញទំហឹង​តែម្តង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅ​ម៉ោងជាង​២​រសៀល ថ្ងៃទី​២ ខែ​កុ​ម្ភះ ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិសាស្ត្រ ស្រុក​ប​វេ​ល ខេត្ត​បាត់​​ដំបង​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ​សុខ ចាន់ថន ភេទ​ប្រុស​អាយុ ៥៦​ឆ្នាំ ជាអ្នកសារព័ត៌មាន​(​កម្ពុជា​អភិវឌ្ឍន​) មាន​ទីលំនៅ ភូមិ​អូ​តា​គាំ​១ សង្កាត់​ទួល​តា​ឯកក្រុង​បាត់ដំបង​។​ចំណែក​ម្នាក់ទៀត ដែល​រួម​ដំណើរ ជាមួយ​រង​បួស​ធ្ងន់ មានឈ្មោះមាស ប៊ុន​ធៀន​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ជា​អ្នកសារព័ត៌មាន​(​គតិ​ជាតិខ្មែរ​) មាន​ទីលំនៅ​ភូមិ​ព្រែក​ព្រះស្ដេច ខេត្តបាត់ដំបង​។​

​តាម​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា មុនពេល​កើតមាន​គ្រោះថ្នាក់​នេះ​ឡើង គឺឃើញ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ស៊ុយ​ហ្ស៊ូ​គី វីវ៉ា ស៊េរី​ឆ្នាំ២០០២ ពាក់​ស្លាក​លេខ បាត់ដំបង​1C.8674​គោលបំណង​ទៅយក ព័ត៌មាន នៅ​ស្រុកកំរៀង​លុះ​ត្រឡប់មក​​វិញ ជនរងគ្រោះ​បាន បើក​ម៉ូតូ​វ៉ា​រថយន្ត ដែល​កំពុងតែ ជិះស្រប​ទិស ហើយក៏​វ៉ា​ក់​អើ រថយន្ត​មកពីរ​មុខ ជនរងគ្រោះ​ក៏បាន​ព្យាយាម បើក​គេចទៅ​ម្ខាង​ក៏​ជ្រុល ទៅបុក​បង្កា​ន់ ដៃ​ស្ពាន ដែលជា​ចំណុច​ផ្លូវ​កោង​ផង បណ្ដាល​ឲ្យស្លាប់​ភ្លាមៗ មួយ​នាក់​និង ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​អន្តរាគមន៍ និង​បានទាក់ទង​ហៅ​រថយន្ត គិលានសង្គ្រោះ​មក​យក​អ្នករបួស​​ទៅកាន់​មន្ទីរពេទ្យ ដើម្បីសង្គ្រោះ​ជីវិត​។ ចំណែក​សាកសព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ
ចាត់ចែង​ធ្វើបុណ្យ​៕​R

អ្នកកាសែត​២​នាក់ ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន ស្លាប់​ម្នាក់​របួស​ម្នាក់ នៅ​បាត់ដំបង​