សុខភាព &raquo សុខភាព

តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា សុខភាព​ជា​ទូទៅ​របស់​បុរស​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​គុណភាព​មេជី​វិត​របស់​គេ ។ បណ្តា​បុរស​ដែល​ទឹកកាម​របស់​ខ្លួន​មានគុណ​ភាព​អន់​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ក្នុង​នោះ​មាន​ដូច​ជា ជំងឺ​អ័រម៉ូន បញ្ហា​លើសឈាម​ជាដើម ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ថា បញ្ហា​ខាង​ដើម​អាច​នឹង​កើត​មាន​លើ​បុរស​វ័យ​៣០​ឆ្នាំ​ផង​ដែរ ។ មួយវិញទៀត បុរស​ដែល​អសមត្ថភាព​ក្នុង​ការ​ផ្តល់​កំណើត ភាគច្រើន​ឆាប់​ស្លាប់​មុន​អាយុ ហើយ​ជំងឺ​ដែល​ចូល​មក​យាយី​មួយ​ចំនួន​ជា​ជំងឺ​បេះដូង ។

សាស្ត្រាចារ្យ Michael Eisenberg មក​ពី​សាកលវិទ្យាល័យ Stanford University ចក្រភព​អង់គ្លេស​ថ្លែង​ថា បច្ចុប្បន្ន​មាន​គូ​ស្វាមីភរិយា​ប្រហែលជា​១៥​ភាគរយ​ជួប​ប្រទះ​នឹង​បញ្ហា​គ្មាន​កូន និង​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​នេះ​គឺ​បណ្តាល​មក​ពី​ភាគី​បុរស ។ បុរស​ទាំងនោះ​ផលិត​ទឹកកាម​ដែល​ខ្វះ​មេជី​វិត​បន្ត​ពូជ​។ ការ​យកចិត្តទុកដាក់​ឱ្យ​ខ្លាំង​ចំពោះ​បញ្ហា​នេះ​ពីព្រោះ អសមត្ថភាព​ក្នុង​ការ​ផ្តល់​កំណើត​ជា​សញ្ញា​ព្រមាន​ចំពោះ​សុខភាព​ទូទៅ ។

គួរ​កត់​សម្គាល់ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​បាន​ភ្ជាប់ទឹកកាម​មានគុណ​ភាព​អន់​ទៅ​នឹង​បញ្ហា​សុខភាព​ច្រើន​យ៉ាង ។

ទោះជា​យ៉ាងណា​ក៏​ដោយ តាម​ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​គុណភាព​ទឹកកាម និង​ជំងឺ​បេះដូង ឬ​លើសឈាម​ឱ្យ​បាន​ច្បាស់​ប្រាកដ​នោះ​ឡើយ​។ ចំណុច​នេះ​សាស្ត្រាចារ្យ Eisenberg បាន​បញ្ជាក់​ថា ១៥​ភាគរយ​នៃ​បណ្តា​ហ្សែ​ន​ទាំងអស់​ក្នុង​ហ្សែ​ន​ព័ត៌មាន​បាន​ភ្ជាប់​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយនឹង​ផ្នែក​បន្ត​ពូជ ហើយ​ភាគច្រើន​នៃ​ហ្សែ​ន​ទាំងនេះ​ក៏​មានមុខ​ងារ​ផ្សេង​ក្នុង​ប្រព័ន្ធ​រាង​កាយ​ផង​ដែរ ។

លោក​បាន​បន្ថែម​ថា សុខភាព​បុរស​ជាប់​ទាក់ទង​យ៉ាង​ស្និតរ​មួ​ត​ជាមួយនឹង​គុណភាព​ទឹកកាម ។ ការ​ទៅ​កាន់​មន្ទីរ​ព្យាបាល​ឯកទេស​គឺជា​ជម្រើស​ល្អ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ដល់​លទ្ធផល​ព្យាបាល​ក៏​ដូច​ជា បញ្ហា​សុខភាព​ទូទៅ ៕