ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

Alphabet ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Google បាន​ជំនួស​តំណែង​កៅអី​លេខ​១ ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​របស់​ពិភពលោក ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​កើនឡើង​៦,៥ ភាគរយ​ក​បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​ម៉ោង​នៃ​ការ​ជួញដូរ​កាលពី​រាត្រី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦ ធ្វើ​ឱ្យ​ក្រុមហ៊ុន Alphabet  មាន​មូលធន​ទីផ្សារ​ប្រមាណ​ជា​៥៥០​ពាន់​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុមហ៊ុន Apple មាន​ត្រឹមតែ​៥៣៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។

បើសិនជា​ក្រុមហ៊ុន Alphabet នៅ​តែ​បន្ត​កើនឡើង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នោះ មាន​ន័យ​ថា ខ្លួន​នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​គ្រង​តំណែង​ជា​ក្រុមហ៊ុន​ធំ​ជាងគេ​របស់​ពិភពលោក​ដោយ​ទម្លាក់​ក្រុមហ៊ុន Apple ដែល​បាន​កាន់កាប់​តំណែង​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នោះ ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple   បាន​ធ្លាក់​ចុះ​កាលពី​ស​ប្តា​ហ៍​មុន ។

ទន្ទឹម​នេះ​ដែរ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​វ៉ា​ដាច់​ក្រុមហ៊ុន​ប្រេង ExxonMobil នូវ​មូលធន​ទីផ្សារ ។

ក្រុមហ៊ុន Microsoft  ដែល​ជា​ក្រុមហ៊ុន​ធំ​លំដាប់​ទី​៤ របស់​ពិភពលោក​បច្ចុប្បន្ន​នេះ​ក៏​ស្ថិត​ក្នុង​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផង​ដែរ ។

ក្រុមហ៊ុន Alphabet ត្រូវ​បាន​គេ​រាយការណ៍​ថា កើនឡើង​ប្រមាណ​ជា​៥,៣​ភាគរយ ក្នុង​ប្រាក់​ចំណេញ​ត្រីមាស​ទី​៤ ដែល​មាន​ទំហំ​ទឹកប្រាក់ ៤,៩​ពាន់​លាន​ដុល្លារ កាលពី​រាត្រី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦ និង​បាន​កើនឡើង​១៨​ភាគរយ ក្នុង​ប្រាក់​ចំណូល​ប្រមាណ​ជា​២១,៣​ពាន់​លាន​ដុល្លារ ៕