ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ ​​​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​​កោះសន្តិភាព​បានឲ្យដឹង​​ជំហានដំបូងនៅប៉ុន្មាននាទី​មុននេះថា​​ ​ក្រុមអ្នកភូមិជាច្រើននាក់​​រស់​នៅក្នុងឃុំធម្មតាអ​​ ​ស្រុកសំរោង​ទង និង ឃុំមហាសំាង​​​ ស្រុកភ្នំស្រួច​​​ ដែលផ្ទុះការតវ៉ាបិទផ្លូវ​​ ​(ផ្លូវលំចុះពីផ្លូវជាតិលេខ៤) ​​​មិនឲ្យរថយន្តដឹកថ្មនិង​​ដីបើកឆ្លងកាត់​​ដោយសារ​​តែពួកគាត់​ទ្រំា​នឹងដីហុយ​មិនបាន​។

ការតវ៉ាឈានចូលថ្ងៃទី២នេះ​ បានធ្វើឡើងបន្ទាប់ពី​ក្រុមអ្នកភូមិជិត២០០នាក់​កាលពីថ្ងៃទី០២កុម្ភៈម្សិលមិញ ​បានបិទផ្លូវតវ៉ា​តែមិនទាន់​ទទួលបានដំណោះស្រាយ​​សមស្រប​ណា​មួយពីអាជ្ញាធរ ​និងក្រុមហ៊ុនកិនថ្មចំនួន៣​ ​ដែលក្រុមអ្នកភូមិសំណូមពរ​ផ្លូវចាក់កៅស៊ូ​​ ​ឬបេតុង ​ដើម្បីបញ្ចៀសដីហុយ​ប៉ះពាល់ដល់សុខភាពនោះ៕