ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ត្រូវ​​គេ​ស្គាល់​ថា ជា​អ្នកកាសែត​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឱ្យ​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​ភួ​មិ​ដង្គត់ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​សុខ ចាន់​ថន អាយុ​៥៥​ឆ្នាំ ជា​អ្នកកាសែត​នៅ​អង្គភាព​កម្ពុជា​អភិវឌ្ឍន៍ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នក​ឌុ​​ប​ស្លាប់​) និង​ម្នាក់​ទៀត​ឈ្មោះ​មាស ប៊ុ​ន​ធឿ​ន អាយុ​៤០​ឆ្នាំ ជា​អ្នកកាសែត​ខ្មែរ​ មាន​ទីលំនៅ​​ក្នុង​ភូមិ​១៣​មក​រា សង្កាត់​ព្រៃ​ព្រះស្តេច ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​​វ៉េវមួយគ្រឿងដោយ​ឌុ​ប​គ្នា​យ៉ាង​លឿន​មក​ពី​ព្រំដែន លុះ​មក​ដល់​ចំណុច​កើតហេតុ​​ជា​ផ្លូវកែង ក៏​មាន​រថយន្ត​មួយ​គ្រឿង​មក​ពីមុខ​វ៉ា​ក់​អើ​ជាមួយ​ម៉ូតូ​ក៏ទាញ​ចង្កូត​មក​ស្តាំ ក៏​ជ្រុល​ទៅ​បុក​របាំង​
ដែក​ការ​ពារ​ផ្លូវ បណ្តាល​ឱ្យ​អ្នក​ឌុ​ប​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​របួសធ្ងន់​ រីឯ​ចំណែក​រថយន្ត​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ។