ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​សរុប​ចំនួន​២១​នាក់ រួម​ទាំង​ថ្នាំ​ញៀន​១០​កញ្ចប់ និង​ម៉ូតូ​៩​គ្រឿង ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារធ្វើការ​បង្ហាញមុខ នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ មក​រា ២០១៦ នេះ បន្ទាប់​ពី​កម្លាំង​បង្ក្រាប​បានជា​បន្តបន្ទាប់ នា​ពេល​កន្លង​មក ។

ជនសង្ស័យ​ទាំង​២១​នាក់ ក្នុង​នោះ​៩​នាក់ ​ត្រូវ​កម្លាំង​បង្ក្រាប​បានខណៈ​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នៅ​មុខ​វត្ត​កៀន​ឃ្លាំង ដោយ​ដក​ហូត​បាន​ថ្នាំ​ញៀន​៥​កញ្ចប់ និង​ម៉ូតូ​៤​គ្រឿង ដែល​ពួក​គេ​ទើបតែ​ទិញ​ពី​ម្តុំ​ក្តាន់​ពី និង​ជិត​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​​​ម្តុំត្រពាំង​ឈូក ។ ដោយឡែក​ ជនសង្ស័យ​១២​នាក់ទៀត ត្រូវ​កម្លាំង​បង្ក្រាប​​ពេល​ចុះ​ល្បាតតាមផ្លូវ ដោយ​ជន​ជនសង្ស័យ​ទើប​ប​ត្រឡប់​ទិញ​ថ្នាំ​ញៀន​ពី​ម្តុំ​ផ្លូវ​ជាតិ​លេខ​៦A យក​ទៅ​ប្រើប្រាស់​នៅ​ខេត្តកណ្តាល ។